រដ្ឋាសភិបាលអាមេរិកដឹកនាំដោយលោកដូណាលត្រាំ ទើបតែបានអនុម័តច្បាប់ថ្មី ទាមទា ឲ្យអ្នកសុំទិដ្ឋកា (វីសា)ចូលទឹកដីអាមេរិកត្រូវតែផ្តល់ព័ត៌មាន ពីការប្រើប្រាស់បណ្តាញសង្គម និង លេខសម្ងាត់ផ្ទាល់ខ្លួនទៀតផង។ មន្ត្រីទទួលបន្ទុក អន្តោប្រវេសន៏នៅតាមស្ថានទូតអាមេរិកជុំវិញពិភពលោក គឺត្រូវតែស្នើរដល់អ្នកដែលសុំវិសាចូលអាមេរិក គឺត្រូវតែ គណនីបណ្តាញសង្គមដែលកំពុងប្រើប្រាស តាមរយៈសំនួរ នៅក្នុងលិខិតសំវិសា ក្នុងនោះមានទាំង អីម៉ែល លេខទូរស័ព្ទ និង ប្រវត្តផ្ទាល់ខ្លួនក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ សារព័ត៌មានរ៉យទ័របានដកស្រង មន្ត្រីការបរទេសអាមេរិកមួយរូបបានបញ្ចាក់ថា ច្បាប់ខាងលើ ដើម្បីធានាដល់ ការត្រួតពិនិត្យសន្តិសុខ ដោយខ្លាចអ្នកទាំងនោះធ្លាប់ ជាប់ពាក់ព័ន្ធនិង ក្រុមភេរវកម្ម។ ប៉ុន្តែមិនបង្ខំឲ្យធ្វើបែបនេះទាំងអស់នោះឡើយគឺមានប្រមាន០,៥ភាគរយប៉ុណ្ណោះ ។ សកម្មភាពរបស់អាមេរិកកើតឡើង ក្រោយពេលដែលមានការវាយប្រហារភេរវកម្មកើនឡើងនៅជុំវិញពិភពលោកពិសេសគឺនៅតំបន់អឺរ៉ុប ។ ក្រុមភេរវកម្មដែលចូលទៅអឺរ៉ុបភាគច្រើនចូលតាមរយៈជនអន្តោបវេស ស្រប់ច្បាប់និងខុសច្បាប់។ ទាំងនោះហើយទើបអាមេរិក ត្រូវតែបង្ខំដល់បុគ្គលមួយចំនួន ត្រូវតែផ្តាល់ព័ត៌មានផ្ទាល់ខ្លួនខ្លាច ជាភេរវករបន្លំខ្លួន ចូលទៅបំផ្លាញសន្តិសុខអាមេរិក៕