MENU
ព្រះរាជអាជ្ញាចេញដីកាកោះហៅចៅ អធិការគណកម្មការវត្តគោកបញ្ជាន់៨នាក់ ឲ្យចូលឆ្លើយរឿងលួចលក់ដីផ្លូវ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៦ មិថុនា ២០១៧, ១៦:៤០ | ១,១២៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ ចេញដីកាកោះ ហៅព្រះចៅ អធិការវត្ត គោកបញ្ជាន់ មេភូមិចោមចៅ និងសមាសភាពគណៈកម្មការវត្ត ៦នាក់ ឲ្យចូលខ្លួន ដើម្បីឆ្លើយបំភ្លឺ ពាក់ព័ន្ធករណីឃុបឃិតគ្នាលួចលក់ដីផ្លូវចូលវត្ត ទំហំ៧ម៉ែតគុណនិង១៥០ម៉ែត បានទឹកប្រាក់ប្រមាណ៥មុឺនដុល្លារអាមេរិក ។ ជនសង្ស័យដែលព្រះរាជអាជ្ញាអមតុលាការកោះហៅអោយចូលខ្លួនរឿងលួចលក់ដីផ្លូវចូលវត្តគោកបញ្ជាន់នេះមានឈ្មោះ ១.ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះនាម សេង ថង ២.ឈ្មោះ ហ៊ុន សុខលី ភេទប្រុស ជាមេភូមិចោមចៅ ៣.ឈ្មោះ មុយ ឆៃលីន ភេទប្រុស ៤.ឈ្មោះ មុយ ប៉ាក ភេទប្រុស  ៥.ឈ្មោះ ទូច ទឹម ភេទប្រុស ៦.ឈ្មោះ ឡុង ហូយ ភេទប្រុស ៧.ឈ្មោះ ទូច សារ៉ាត់ ភេទប្រុស និង ៨.ឈ្មោះ ចក់ ឆុន ភេទប្រុស ដែលង៦នាក់នេះជាគណកម្មការវត្តគោកបញ្ជាន់ ។

តាមដីកាកោះហៅឲ្យជនសង្ស័យទាំង៨នាក់ចូលខ្លួនទៅកាន់បន្ទប់លោក ខៀវ ផល្លា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១២.១៣ និងថ្ងៃ១៤ មិថុនា ២០១៧ ដោយនាំមកនូវឯកសារដោះបន្ទុកមួយចំនួនផងបើសិនជាមានពាក់ព័ន្ធ និងបណ្តឹងចោទប្រកាន់របស់ពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់នោះថា លួចលក់ដីផ្លូវចូលវត្ត ។ករណីនេះយោងតាមរបាយការណ៍សើុបអង្កេតរបស់នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា កាលពីអំឡុងឆ្នាំ២០១៥ កន្លងទៅ មានមនុស្សចំនួន៨នាក់ ដូចមានឈ្មោះខាងលើ បានឃុបឃិតគ្នាលួចលក់ទ្រព្យសម្បត្តិសមូហភាព ដីផ្លូវចូលវត្តគោកបញ្ជាន់ និងដីម៉ុងខ្មោចក្នុងបរវេណវត្តគោកបញ្ជាន់ ស្ថិតនៅភូមចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានវិញ្ញាបនប័ត្រសំគាល់លេខ ១២០៥០៥១២-០៧២៩ ចុះថ្ងៃទី ០១ វិច្ឆិកា ឆ្នាំ ២០០៥ ចេញដោយមន្ទីររៀបចំដែនដីនគររូបណីយកម្ម និង សំណង់រាជធានីភ្នំពេញ អស់ជាច្រើនម៉ែតការ៉េ បណ្ដាលឲ្យពុទ្ធិបរិស័ទចំណុះជើងវត្តគោកបញ្ជាន់មួយចំនួនថ្នាំងថ្នាក់ និងចាត់តាំងដូចជាឈ្មោះ ពេជ្រ ណារី ឈ្មោះ ឃួន ផង់ ឈ្មោះ ឃី ជឺ និង ឈ្មោះ នៅ សំអុល ជាតំណាងដើម្បីដាក់ពាក្យបណ្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញនោះ ។

បន្ទាប់ពីមានពាក្យបណ្ដឹងនេះតំណាងអយ្យបានបញ្ជូនសំណុំរឿងនោះទៅស្នងការដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការស៊ើបអង្កេតបឋម ។ នៅថ្ងៃទី០៧ មេសា ឆ្នាំ ២០១៧ នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលបានកោះអញ្ជើញព្រះចៅអធិការវត្តគោកបញ្ជាន់ព្រះនាម សេង ថង និងអ្នកពាក់ព័ន្ធ៧នាក់ទៅធ្វើការសាកសួរ ។ ក្នុងនោះជនសង្ស័យទាំង៨នាក់បានសារភាពថាពិតជាបានរួមគ្នាលក់ដីផ្លូវចូលវត្តគោកបញ្ជាន់ដែលមានទំហំ ៧ម៉ែតគុណនិង១៥០ម៉ែតពិតប្រាកដមែន បានប្រាក់៥ម៉ឺនដុល្លារអាមេរិក ដែលប្រាក់នេះទុកកសាងព្រះវិហារតែប៉ុណ្ណោះ ។ ដោយមានចម្លើយសារភាពបែបនេះហើយ ទើបសមត្ថកិច្ចនគរបាលបានកសាងសំណុះរឿងបញ្ជូនមកអយ្យការអមតុការដើម្បីចាត់ការតាមច្បាប់ ៕

Tags:
  • ព្រះរាជអាជ្ញា
  • អធិការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥