ខេត្តបាតបង÷ នៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១៧អធិការដ្ឋាននគរបាលស្រុកបាណន់ ចាប់ជនសង្ស័យ ឈ្មោះ នូវ សារ៉ា (ហៅ គ្រឹង) ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ។
ក្នុងការចាប់ខ្លួនសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន ម្សៅក្រាមពណ៍ស ១ កូនថង់ ថ្នាំគ្រាប់wyពណ៍ក្រហមចំនួន ២គ្រាប់និង២ចំហៀង។
ក្រោយចាប់ខ្លួន និងឆែកឆេរយើងបានសុំយោបល់ពីលោកព្រះរាជអាជ្ញារង ហេង លុយ បន្តឆែកឆេរលំនៅដ្ឋានរកឃើញអាវុធ AK ឆ្នៃចំនួន១ដើម បង់ចំនួន១និងគ្រាប់ចំនួន36គ្រាប់ ថ្នាំញៀនចំនួន២កញ្ចប់( សថ្លា1ថង់ស្រអាប់១ថង់) ជញ្ជីងថ្លឹង១ បំពង់បឺត២ថង់ កូនថង់២ដុំ និងប្រដាប់ជក់មួយចំនួនទៀត កង់ម៉ូតូចំនួន៣ ផ្លាកលេខម៉ូតូ២ របាំង
ច្រវាក់១សំរាប់ កាងម៉ូតូ១និង អាវនគរបាល ២( ឈុតខ្មៅ១ យ៉ឺតដៃខ្លី១)អាយ៉ឺតអាវុធហត្ថ១និងខោប៉ារ៉ា ១ ។
កម្លាំងអធិការដ្ឋាននគបាលស្រុកបាណន់ បានឃាត់ខ្លននិងចាប់យកវត្ថុតាងដើម្បីរៀបចំកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនិតិវិធីច្បាប់ ។