MENU
ចៅអធិការវត្តព្រះជន្ម៧៧ឆ្នាំ សង្ស័យលួចលាក់មានស្រីស្នេហ៍នាំចូលកុដ្ឋ ត្រូវបណ្តេញចេញពីវត្ត
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ១៦:២៥ | ៥៤២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តពោធិ៍សាត់៖  សមត្ថកិច្ចបាននិយាយនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧ថាសង្ឃមួយអង្គមានវ័យរហូតដល់77ឆ្នាំទៅហើយសង្ស័យលូចលាក់មានស្រីស្នេហ៍នៅក្នុងកុដ្ឋត្រូវបានគេបណ្តេញចេញពីវត្តបន្ទាប់ពីគណៈកម្មការអាចារ្យតាមទាន់ឃើញនឹងភ្នែករួចមក។

ហេតុការណ៏លោកសង្ឃអង្គនេះធ្វើរឿងនោះគឺកើតឡើងនៅវេលាម៉ោង8និង40នាទីយប់ថ្ងៃទី8ខែឧសភាឆ្នាំ2017នេះនៅនិងកុដ្ឋលោកតែម្តងក្នុងវត្ត បន្ទាយក្រោម ស្ថិតក្នុងភួមិ ចេកចៅ ឃុំកំពង់ពោធិ ស្រុកក្រគរ ខេត្តពោធិសាត់។

លោក អែម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់អោយដឹងថា សង្ឃកំហូចមានឈ្មោះ ទៀវ ឈួន មានអាយុ77ឆ្នាំមានទីលំនៅក្នុងភួមិពោធិអង្ក្រង ឃុំ បឹង កន្ទួត ស្រុកក្រគរ។បួសជាសង្ឃអស់រយៈពេល15ឆ្នាំនៅក្នុងវត្តខាងលើ។ដោយស្រីស្នេហ៏មានឈ្មោះ យិន សាម៉ុន អាយុ49ឆ្នាំមានទីលំនៅក្បែររបងវត្តក្នុងភួមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថាស្រ្តីដែលលួចលាក់មានស្នាមស្នេហ៏ជាមួយសង្ឃអង្គនេះគឺជាស្រ្តីមេម៉ាយប្តីពីររួចទៅហើយដោយនៅមុនហេតុការណ៏កើតឡើងក្រុមគណៈកម្មការអាចារ្យវត្តមានការសង្ស័យយូរមកហើយប៉ុន្តែតាមមិនដែលទាន់ទើបតែមកតាមទាន់នៅពេលនេះក៏បានឃាត់ទាំងសង្ឃកំហូចនិងស្រីស្នេហ៏រួចរាយការមកសមត្តកិច្ច អាជ្ញាធរមួលដ្ឋាន និងធម្មការស្រុកចុះមកផ្សឹករួចបណ្តេញចេញពីវត្តនៅព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2017នេះតែម្តង៕                       

Tags:
  • ចៅអធិការ
  • សង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥