MENU
|
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច សខេង បានប្រកាសតែងតាំអធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោក ឈឿន ប៊ុនឆន ជាអនុប្រធាននាយកដ្ឋសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។
លោកឈឿន ប៊ុនឆន អធិការស្រុកកោះធំខេត្តកណ្តាលត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរ និងតែងតាំងទៅជាអនុប្រធាន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមសេចក្តីប្រកាស របស់សម្តេចក្រឡាហោម ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៧នេះ។
លោក នាយឧត្តមសេនីយ៍ខៀវ សុភគ៌អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់តាមទូរស័ព្ទថាលោកនៅមិនទាន់បានឃើញលិខិតតែងតាំងនៅឡើយទេ។លោកបានលើកឡើងថា.”មានលិខិតតែងតាំងឬផ្លាស់ប្តូរតួនាទីជាច្រើនមិនចាំទេលុះត្រាបានឃើញសិនទើបឆ្លើយបាន”។
សម្តេចក្រឡាហោម ក៏បានចេញសេចក្តីសម្រេចតែងតាំងលោក ស៊ីម ឃាង នាយរងការិយាល័យប្រតិបត្តិ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាអធិការនគរបាលស្រុកកោះធំ ជំនួសវិញ។
គេបានស្គាល់ថា៖អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលម្នាក់បានអនុវត្តច្បាប់ អន្តោប្រវេសន៍ ទៅលើជនជាតិវៀតណាម យ៉ាងខ្លាំងខ្លា រហូតធ្វើឲ្យមានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានទូទៅជាពិសេស អ្នកលេង Facebook ព្រមទាំងការចុះបង្ក្រាបបទល្មើស នានាតាមមូលដ្ឋានដូចជា បទល្មើសនេសាទ និងគ្រឿងញៀនជាដើម។ពេលថ្នីនេះគេបានដឹងថាលោកឈឿន ប៊ុនឆនធ្លាប់បានដកហូតអត្តសញ្ញាណប៍ណ្ណសញ្ជាតិខ្មែរពីជនជាតិវៀតណាមជាច្រើននៅក្នុងស្រុកកោះធំ៕