MENU
ព្រះរាជអាជ្ញាបញ្ជាសមត្ថកិច្ចតាមចាប់ខ្លួន មេយោធាសឹករងស្រុកនិងកោះ ហៅសាក្សីស្រីបម្រើហាងសាកសួរករណីគម្រាមបាញ់ម្ចាស់ហាង
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៤ កុម្ភៈ ២០១៧, ១៦:៤១ | ៨៧០ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖   លោកមាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជាអោយកម្លាំងសមត្តកិច្ចចាប់ខ្លួនមេយោធាសឹករងស្រុកនិងកងរាជអាវុធហត្ថហៅសាក្សីស្រីបម្រើហាងហេងគង់មកសាកសួរនៅថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៧នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី។

លោកវរះសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយកម្លាំងកងរាជអាវុធហត្ថជំនាញខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានហៅដើម្បីបណ្តឹងគឺលោក ហេង គង់ ម្ចាស់ហាងភោជណីយ៍ដ្ឋានហេងគង់និងស្ត្រីដែលធ្វើការហាងចំនួន៥នាក់ដែលឃើញហេតុការមកសាកសួរ។

ជនរងគ្រោះឈ្មោះ ហេង គង់ និងសាក្សី៥នាក់បាននិយាយប្រាប់ស្រដៀងគ្នាថា៖មុនពេលហេតុការកើតឡើងនៅអំឡុងម៉ោង២រសៀលថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៧ លោកកែវ ស៊ុនលី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីបាននាំប្រពន្ធនិងកម្លាំងយោធារជាកូនចៅម្នាក់និងមិត្តភក្តិប្រមាណជា៦នាក់បានចូលច្រើងខារ៉ាអូខេរយះពេល១ម៉ោងថ្លៃផឹកស៊ីនិងគ្រឿងក្លែមអស់សរុបចំនួន៥០ដុល្លានិងថ្លៃម៉ៃក្រូហ្វូន២និងអំភ្លីមៃក្រូហ្វូនចំនួន២០០ដុល្លាសរុបទាំងអស់ចំនួន២៥០ដុល្លា។

ជនរងគ្រោះឈ្មោះ ហេង គង់ បានបញ្ជាក់ថា៖នៅពេលកើតរឿងរ៉ាវនោះគឺឈ្មោះ កែវ ស៊ុនលី និងប្រពន្ធនិងយោធាម្នាក់រួមមិត្តភក្តិប្រមាណ៦នាក់បានចូលច្រៀងខារ៉ាអូរ៉ាអូខេនៅបន្ទប់(កាណាដា) នៅពេលច្រៀងគឺមិត្តភក្តិកំម៉ុងបទចម្រៀងច្រើនគឺចាក់តាមលេខរៀង។

តែនៅពេលមិត្តភក្តិគាត់យូដល់គាត់កាន់ម៉ៃក្រហ្វូនចាំច្រៀងតែដល់តែបទគេចេះច្រៀងគាត់ចេះទើបខឹងសំនិយាយថា៖ដាក់តែបទអត់ចេះច្រៀងហើយយកកេវស្រាចាក់ក្បាលមៃក្រូហ្វូនម្តងជាពីរដងអ្នកប្រាប់ថាលោកពូកុំយកកែវមានស្រាចាក់ក្បាលម៉ៃក្រូហ្វូនបើខូចថែកែគឹតលុយ។ពេលនោះឈ្មោះ កែវ ស៊ុនលី បាននិយាយតបវិញថាបើម៉ៃក្រូហ្វូនខូចគឹតទៅ។

ក្រោយពេលដែលច្រៀងមួយម៉ោងអោយគឹតលុយសរុបអស់ចំនួន២៥០ដុល្លាដោយគឹតម៉ោងច្រៀងខារ៉ាអូនិងថ្លៃស្រានិងគ្រឿងក្លែមអស់ចំនួន៥០ដុល្លានិងថ្លៃក្បាលម៉ៃក្រូហ្វូន១ឈុតមានម៉ៃក្រូហ្វូន២និងអំភ្លីម៉ៃក្រូហ្វូន១គ្រឿងសរុបចំនួន២០០ដុល្លាសរុបអស់ចំនួន២៥០ដុល្លា។

នៅពេលគឹតលុយថ្លៃម៉ៃក្រូហ្វូនអស់២០០ដុល្លាហើយយកមកប្រគល់ជូនមានម៉ៃក្រូហ្វូនចំនួន២អំភ្លីចំនួន១គ្រឿងបានខឹងសំបាស្អីថ្លៃម្លេះ ហើយទាញយកម៉ៃក្រូហ្វូននិងអំភ្លីមកបោកនិងជាន់ចោលនិងផ្ទុះឡូឡាឡើងជិះរថយន្តចេញទៅបាត់កន្លះម៉ោងក្រោយស្រាប់តែឃើញជិះរថយន្តធុនតូយោតាបាឡែនត្រឡប់មកវិញដោយស្លៀកខោជើងវែងប៉ារ៉ានិងពាក់ទុះសៀដាក់បង់គ្រាប់អាការចំនួន៥បង់និងអាវុធអាការស្វាយបទ១ដើម។

ជនបង្កឈ្មោះកែវ ស៊ុនលីបើទ្វារថយន្តចុះបានបេះសអាមេកាំភ្លើងលាន់សូរច្រោកស្រែថា៖បាញ់អាហេង គង់ និងមីស្រីបម្រើក្នុងហាងខារ៉ាអូខេចោលអស់ប៉ុន្មានលុយដែលត្រូវឆ្នោត២០លានរៀលថ្ងៃមិញ។នៅពេលឈ្មោះ កែវ ស៊ុនលី ស្រែរកបាញ់ក៍ម្ចាស់ហាងឈ្មោះ ហេង គង់ និងស្រីអ្នកបម្រើការងារក្នុងហាងរត់បាតជើងសព្រាតគេចខ្លួនអស់ បានចូលរុះរកឆែកឆេរក្នុងបន្ទប់ខារ៉ាអូ។

ស្របពេលនោះមានបុរស់ចំណាស់ម្នាក់ដែលផឹកស៊ីក្បែរនោះបានចេញមកហាមឃាត់រយះពេលជិត២០ក្រោយទើបបានបើករថយន្តទៅ។ផ្ទះឱពុកម្តាយឈ្មោះ ហេង គង់ នៅមុខផ្សារមង្គលបូរីបណ្តាលអោយអ្នកលក់អីវ៉ាន់នៅក្នុងផ្សាដែលកំពុងរៀបអីវ៉ានក្នុងផ្សាផ្អើលឆោឡោឡើងរយះពេល១០ក្រោយបើករថយន្តចេញបាត់។

ជនរងគ្រោះឈ្មោះ ហេង គង់ បានបញ្ជាក់ថា៖ក្រោយពេលឈ្មោះ កែវ ស៊ុនលី យកអំណាចខ្លួនជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីទៅគំរាមកំហែងនិងជេប្រមាណមើលងាយក្រុមគ្រួសារនិងយកកាំភ្លើងប្រយុទ្ធទៅគម្រាមរកបាញ់ទាំងគ្រួសារលោកនិងក្នុងធ្វើការក្នុងហាង។បានទៅដាក់បណ្តឹងនៅអធិការដ្ឋាននគបាលស្រុកមង្គលបូរី និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដើម្បីរកយុត្តិធម៌ជូននិងសុំចាត់ការតាមច្បាប់។

សមត្ថកិច្ចបានបង្ហើបព័ត៌មានបានអោយដឹងថា៖ឈ្មោះ កែវ ស៊ុនលី មេបញ្ជការតំបន់ប្រតិបត្តិការសឹករងស្រុកក្រោយពេលដែលបង្ករឿងនៅភោជនីយ៍ដ្ឋានហេងគង់ក្រោយពេលម្ចាស់ហាងបានប្តឹងស្រវ៉ាងស្រាដឹងខ្លួនបានគេចខ្លួនពីទីបញ្ជាការតំបន់សឹករងស្រុកមង្គលបូរីទៅលាក់ខ្លួននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមនជ័យ។

ជនសង្ស័យឈ្មោះ កែវ ស៊ុនលី មេបញ្ជការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីដែលគំរាមកំហែងនិងជេប្រមាណមើលងាយក្រុមគ្រួសារនិងយកកាំភ្លើងប្រយុទ្ធទៅគម្រាមរកបាញ់ទាំងគ្រួសារកអ្នកធ្វើការក្នុងហាង។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រាប់កាលពីព្រឹកថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៧ថា៖ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហេង គង់ ម្ចាស់ភោជនីយ៍ដ្ឋានហេងគង់ដែលនៅចំណុចភូមិជំទាវឃុំឫស្សីក្រោកស្រុកបង្គលបូរីខេត្តបន្ទាយមានប្តឹងឈ្មោះ កែវ ស៊ុនលី ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរី។

លោកព្រះរាជអាជ្ញាអះអាងថាឈ្មោះកែវ ស៊ុនលីត្រូវចោទប្រកាន់ពីគំរាមកំហែងនិងជេរប្រមាថមើលងាយក្រុមគ្រួសារនិងយកកាំភ្លើងប្រយុទ្ធទៅគម្រាមរកបាញ់សំលាប់ម្ចាស់ហាងអ្នកនិងស្ត្រីអ្នកបំរើក្នុងហាង។

លោកបានបញ្ជាក់ថា៖ដើម្បីអនុវត្តន៍និងវិធានការតាមច្បាប់គឺកំពុងអោយម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួនឈ្មោះ កែវ ស៊ុនលី ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកមង្គលបូរីដើម្បីអនុវត្តតាមច្បាប់៕                                               

Tags:
  • ព្រះរាជអាជ្ញា
  • សមត្ថកិច្ច
  • បាញ់ម្ចាស់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥