MENU
|
រាជធានីភ្នំពេញ៖ កីឡាករ ឡេះ តើក មកពីក្លឹបពុទ្ធសេរីវង្សពោធិសែនជ័យ បានយកស្មើជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃឈ្មោះ Supachai នៅលើសង្វៀនភីអិនអិនកាលពីថ្ងៃអាទិត្យទី២១ឧសភាកន្លងមកនេះ។
កីឡាករថៃសុទ្ធតែមិនធម្មតាឡើយបើតាមប្រវត្តិប្រកួតយ៉ាងល្បីល្បាញរបស់ពួកគេបំផុតដែលមិនធ្លាប់ឈានជើងមកប្រកួតនៅស្រុកខ្មែរជាច្រើនលើករួចមកហើយដែលការប្រកួតនាពេលកន្លងមកធ្លាប់ផ្ដួលអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមិនតិចនាក់នោះទេក្នុងនោះមានទាំងកីឡាករ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ។
មហាជនមានការភ្ញាក់ផ្អើលចំពោះកីឡាករ ឡេះ តើក ដែលបានយកស្មើជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីថៃរូបនេះបាន។ នៅមុនពេលប្រកួតអ្នកណាក៍គិតថាឡេះតើកពិតជាមិនអាចទៅរួចជាមួយSupachaiបានឡើយហើយគេថែមទាំងហ៊ានធ្វើការវាយតំលៃទុកមុនថាកីឡាករ ឡេះ តើក ដែលមិនអាចស៊ូប្រកួតបានដល់ទឹកទី៥នោះទេ។ អ្នកទស្សនាកាន់តែមិនទុកចិត្តថែមទៀតនោះគឺការប្រកួតនៅត្រឹមទឹកទី១និងទី២តែម្ដងឡេះ តើក ត្រូវបានកីឡាករថៃវាយស្ទើតែមិនអាចតដៃរួចម្ដងហើយ។
ដល់ទឹកទី៣ភ្លាមកីឡាករ ឡេះ តើក បានសម្រុកចូលវាយនិងទាត់ជើងក្រោមយ៉ាងសន្ធាប់ធ្វើឱ្យអ្នកទស្សនាភាកច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសគេបានម៉ាត់ចូលមុខកីឡាករថៃពេញៗ និងទាត់ឱ្យដួលជាច្រើនលើកច្រើនសា។
អ្នករៀបចំកម្មវិធីប្រកួតនៅលើសង្វៀនភីអិនអិនបានធ្វើការប្រកាសនៅមុនពេលប្រកួតថាកីឡាករថៃរូបនេះធ្លាប់ដណ្ដើមបានខ្សែក្រវាត់ចំនួនពីរ នៅប្រទេសថៃ ម្យ៉ាងវិញទៀតសូម្បីតែកំពស់ក៍ខ្ពស់ជាងកីឡាករ ពុទ្ធ ហ៊ុច ផងដែរ។ ដល់ទីបំផុតមិនអាចទៅរួចជាមួយ ពុទ្ធ ហ៊ុច បានឡើយដោយបានប្រកួតចាញ់ពិន្ទុ។
សូមបញ្ជាក់ថាការប្រកួតនៅត្រឹមទឹកទី១និងទី២ដំបូងកីឡាករ ពុទ្ធ ហ៊ុចត្រូវកីឡាករថៃរូបនេះទាត់យ៉ាងសន្ធាប់សំដោកញ្ចឹងក ប៉ុន្តែពុទ្ធហ៊ុចគេផុតរហូតថែមទាំងបានសម្រុកចូលគៀកវាយបកសងវិញ ដោយគ្មានការកោតញញើតបន្តិចណាឡើយ។ ចូលដល់ទឹកទី៣ និងទី៤ ពុទ្ធ ហ៊ុន ហាក់បីដូចជាមានប្រៀបជាងវិញគេបានម៉ាត់សំដៅមុខនិងពោះទឹកកីឡាករថៃចូលពេញៗ តែមានពេលខ្លះក៍ត្រូវកីឡាករថៃទាត់សងវិញដើម្បីរារាំងមិនឱ្យពុទ្ធ ធ្វើអ្វីលើរូបគេបានតាមអំពើរចិត្តនោះទេ។តែពុទ្ធ ហ៊ុចនៅតែបន្តសម្រុកចូលវាយរហូតដល់ចប់ទឹកទី៥បានធ្វើឱ្យកីឡាករថៃចាញ់ពិន្ទុទាំងមិនអស់ចិត្ត។
ចំណែកកីឡាករ ឡុង រ៉ាមី ដែលមកពីក្លិបខ្លារខិនមានរិទ្ធបានប្រកួតឈ្នះពិន្ទុកីឡាករអេរ៉ាវ៉ាន់ ចាន់រាជ ដែលមកពីក្លិបកុសលកីឡា ខណៈរិន សារត្នមកពីក្លិបទីបញ្ជាការដ្ធានកងទ័ពជើងទឹកបានយកឈ្នះសុខ ចិន្ដាមកពីក្លិបឃ្លាំងមឿងកីឡាបានដោយពិន្ទុ៕ដោយ បូរិន