MENU
|
រាជធានីភ្នំពេញ៖ គណៈកម្មកាជាតិអូឡាំពិកកម្ពុជា (NOCC) នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញគ្រូជំនាញពីជប៉ុនពីរផ្នែកមកបង្រៀនដល់សិក្ខាមចំនួន៧០នាក់មកបណ្តាសហព័ន្ធកីឡាទាំងអស់ក្នុងការពង្រឹងនិងពង្រីកលើការការអភិវឌ្ឍន៍អត្តពលិកថ្នាលអត្តពលិកនិងរបៀបដឹកនាំជាក្រុម ដើម្បីកុំបញ្ហានិងជោគជ័យសម្រាប់ដំណើរឆ្ពោះទៅកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAMEឆ្នាំ២០២៣។
លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីអភិវឌ្ឍអត្តពលិកថ្នាល និង របៀបធ្វើការជាក្រុម រយៈពេលបីថ្ងៃបានឱ្យដឹងថា NOCC បានអញ្ជើញលោកគ្រូពីររូបមកពីប្រទេសជប៉ុនពីរផ្នែក គឺ ឯកទេសខាងកីឡា (Sport Science) និង ឯកទេសខាងដឹកនាំ (Sport Leadership)។ លោកគ្រូទាំងពីររូបនេះបានលះបង់ដោយស័្មគ្រចិត្តទាំងស្មារតី និង កម្លាំង មកកម្ពុជា ដើម្បីធ្វើបណ្តុះបណ្តាលដល់បណ្តាសហព័ន្ធកីឡាកម្ពុជាទាំងអស់។
លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា ឱកាសនេះធ្វើឡើងដើម្បីជួយជម្រុញមន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡា និង មន្ត្រីគ្រប់គ្រងកីឡា ឱ្យសមស្រប ទៅ SEA GAME ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពង្រឹងវិស័យកីឡា។ NOCC ក៏សង្ឃឹមថា សិក្ខាសាលានេះផ្តល់ជោគជ័យថ្មី បច្ចេកទេសថ្មី ការដឹកនាំថ្មី សម្រាប់សហព័ន្ធកីឡាជាតិទាំងអស់ក្នុងអភិវឌ្ឍន៍កីឡារបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ និង ឱ្យមានប្រសិទ្ធភាពឈានទៅរកកីឡាជំនាញនីមួយនៃការប្រកួតកីឡា SEA GAME ឆ្នាំ២០២៣ ដែលចំណុចសំខាន់ណាស់។
លោក វ៉ាត់ ចំរើន អគ្គលេខា NOCCបានថ្លែងទៀតថា ការងារហិរញ្ញវត្ថុសហព័ន្ធកីឡាជាតួនាទីភារកិច្ចរបស់អគ្គហេរញ្ញិក ដែលមានចែងក្នុងលក្ខន្តិកៈ។ អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញទាំងអស់ក្រៅពីអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនត្រូវរក្សាទំនាក់ទំនងសហការផ្តល់ដំណឹង ផ្តល់ភារកិច្ចពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក។ ត្រូវជៀសវាងការរំលោភសិទ្ធិ តួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការជំនាញនីមួយៗ ប៉ុន្តែត្រូវទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន។ រាល់វិវាទ និងទំនាស់លើការងារដឹកនាំ គ្រប់គ្រង ត្រូវដោះស្រាយតាមរយៈសេចក្តីសម្រេចរបស់កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡា៕ ដោយ បូរិន