រាជធានីភ្នំពេញ៖ តារាចម្រៀងវ័យក្មេងស្រស់ស្អាតសម្រស់ស្រអែមកញ្ញាសម្បត្តិ លិកាបាននឹងព្យួរការងារសិល្បៈចម្រៀងមួយរយៈខ្លីដើម្បីត្រៀមផលិតបទថ្មីៗនិងស្នាដៃថ្មីជាបន្តទៀតនៅលើកញ្ចក់ទូរទស្សន៍គ្រាដែលយុវវ័យសម័យថ្មីនិយមតែចម្រៀងប្លែកៗនិងស្ទីលរាំទាំងហ្វូងនៃក្រុមរាំ។
កញ្ញាសម្បត្តិ លិកាប្រការដែលផ្អាកសិល្បៈខ្លីនេះដើម្បីយល់ថាតារាសិល្បៈម្នាក់បើចេញមុខច្រៀងតែបទដដែលៗមិនមានអ្វីប្លែកគឺនាងមិនអាចទាញយកចំណាប់អារម្មណ៍ពីមហាជនបានឡើយ។ជាពិសេសនាងឃើញរៀមច្បងសិល្បៈល្បីៗជាច្រើនបានខិតខំបង្ហាញស្នាដៃប្លែកៗទាំងចម្រៀងក្បាច់រាំការស្លៀកពាក់តុបតែងកាយមើលទៅសមភ្នែកតែម្តង។ដូចនេះហើយទើបនាងត្រូវតែរំលេចរកចំនុចល្អៗទាំងអស់នេះតោងខ្លួនឯងឲ្យកាន់តែមានសភាពលេចធ្លោកជាបន្តទៀតគ្រាដែលនាងស្រឡាញ់ការច្រៀងសិល្បៈនេះតាំងពីវ័យក្មេងមកម្ល៉េះ។
កញ្ញាសម្បត្តិ លិកាកាបានថ្លែងថាក្នុងនាមជាតារាចម្រៀងនាងបានច្រៀងបទលេចធ្លោគួរសមមួយចំនួនរបស់នាងដូចជាប«ពេលបាត់បងទើបដឹងថាស្តាយក្រោយ»បទទី២បទ«កុំហាមអូនមិនឲ្យស្រឡាញ់បង»ដែលជាបទរបស់បងប្រុសនាង«កុំហាមបងមិនឲ្យស្រឡាញ់អូន»ដែលមានមិត្តយុវវ័យជាច្រើនស្តាប់កម្សាន្តធ្វើឲ្យគេស្គាល់។នាងមួយរយៈនេះនាងសុំស្ងាត់ជាមួយស្ថានីយ៍ទូរទស្សន៍ខ្លីសិនដោយសារតែកំពុងធ្វើបទថ្មីៗឲ្យច្រើននិងរវល់ទៅបរទេសមិនទាន់មានពេលនៅក្នុងស្រុកច្រើននៅឡើយ។ការងារសិល្បៈរបស់នាងមិនមែនឈប់ឬបោះបង់នោះទេនៅតែពេញចិត្តប្រឡូកគ្រាន់តែនាងរវល់ការងារក្នុងមុខរបររកស៊ីដែលមិនអាចនិយាយបាន។ណាមួយចង់ប្រមូលអ្វីដែលថ្មីក្នុងសិល្បៈចែកជូនអ្នកគាំទ្រអាចជាស្ទីលតុបតែងខ្លួនក្បាច់រាំព្រមជាមួយបទចម្រៀងថ្មីមួយទៀតមានក្នុងហ្វេសបុករបស់នាងអាចបងប្អូនស្តាប់កម្សាន្តទាំងអស់គ្នាផងដែរ។
នាងរំពឹងថាពេលវិលមកវិញបងប្អូនទាំងអស់និងជួយគាំទ្រការសម្តែងរបស់នាងដដែលដោយនាងពេញចិត្តក្នុងការសម្តែងឲ្យបានល្អតាមការសំណូមពររបស់ទស្សនិកជនផងដែរ។