MENU
|
រាជធានីភ្នំពេញ៖ តារាសម្តែងនិងពិធីការិនីលឹម មួយហ្គិចហៅPiPiហ្គិចស្រាប់តែសុខៗបែរជារងសម្ពាធរឿងរ៉ាវមួយដែលប៉ះនិងពាក្យដណ្តើមប្តីគេធ្វើឲ្យសាមីខ្លួនស្រឡាំងកាំងមិនអាចនៅស្ងៀមបានគ្រាដែលក្នុងបណ្តាញសង្គមហ្វេសបុករបស់នាងមានគេដៀលកប់ៗក្នុងពាក្យសំដី។
ការរងសម្ពាធនូវពាក្យដណ្តើមប្តីគេនេះជាការភ័នច្រឡំដ៍ធំមួយសម្រាប់ពិធីការិនីវ័យក្មេងកំពុងតែឡើងកូដក្នុងវិថីសិល្បៈរហូតត្រូវបាននាងប្រញាប់រត់ចេញមកស្រែករកភាពត្រឹមត្រូវដែលមហាជនមួយចំនួនកំពុងតែមានការភ័នច្រឡំបើមិនបានដឹងរឿងពិត។
កញ្ញាលឹម មួយហ្គិចពិធីការិនីស្រស់ស្អាតនិងជាតារាសម្តែងឆ្លងកាត់ស្នាដៃជាច្រើនរឿងបានឲ្យដឹងថាខ្ញុំពិតជាស្រឡាំងកាំងខ្លាំងមែនទែនដែលនៅក្នុងហ្វេសបុកម្ចាស់អាក់ខោនឈ្មោះRith Skyបានប្រើពាក្យមិនសមរម្យឈ្លើយមែនទែនខូមិនលើហ្វេសបុករបស់នាងដោយសរសេរពាក្យថា«យកប្តីគេហើយធ្វើឲ្យគេបែកបាក់គ្រួសារទៀតមីសំផឹង»។មួយហ្គិចបន្តថាគាត់បានឃើញនាងឈរថតរូបជាមួយតារាស្រីម្នាក់ដែលមានរឿងជាមួយភាគីខាងនោះដោយនាងអត់ដឹងថាគេមិនបញ្ហាអ្វីនោះទេ។ប៉ុន្តែម្ចាស់ហ្វេសបុកនោះលែងជាហ្វ្រែនជាមួយគ្នាដល់ឃើញនាងឈរជិតបែរជាមកផុសជេរឲ្យដាក់លើហ្វេសបុកនាងឲ្យផ្តាំតារាស្រីរូបនោះកុំឲ្យធ្វើចឹងទៀត។
នាងទទូចឲ្យម្ចាស់ខាងលើឈប់ប្រើពាក្យចឹងទៀតហើយប្រើពាក្យឲ្យបានគួរសមនៅក្នុងអាក់ខោនខ្ញុំផងដោយមិនដឹងថាមានបញ្ហាអ្វីទេសំខាន់នេះជាអាក់ខោនផ្ទាល់ខ្លួនរបស់ខ្ញុំៗគ្មានបានធ្វើអំពើបែបនេះជាមួយអ្នកណាទេហើយក៍យល់ពីស្នេហាត្រីកោណនេះដែរអត់ប៉ះពាល់តែម្តង។
នាងទទួលស្គាល់ថានាងធ្លាប់ស្គាល់តារាស្រីរូបនោះមែនតែយូរៗជួបគ្នាម្តងក្នុងកម្មវិធីក៍ឈរថតរូបជាមួយគ្នាហើយក៍ចប់បែកផ្លូវរៀងៗខ្លួនបែរជាមកសរសេរពាក្យជេរស្តីកប់ៗមកនាងបែបនេះមិនត្រូវទេ។
ដូច្នេះនាងស្នើឲ្យបងៗខាងលើដែលផុសជេរក្នុងហ្វេសបុកនាំនោះសូមបញ្ឈប់ហើយគួរតែឈប់ប្រើពាក្យអាក្រក់ស្តាប់ទាំងនោះទៅព្រោះនាងខ្លាចការយល់ខុសដោយទុកឱកាសឲ្យម្តងទៀតក៍ដូចជាការជូនដំណឹងជាសាធារណៈ។បើប្រិយមិត្តចង់ដឹងបែបណាចូលមកមើលពាក្យជេរទាំងនោះក្នុងអាក់ខោននាងដឹងហើយគឺមិនបានលុបទេ។អ្វីដែលជាការអរគុណដល់សារព័ត៌មានដែលបានឃើញពាក្យផុសមិនល្អនោះក៍ចាប់អារម្មណ៍សម្ភាសន៍ដើម្បីជាការឆ្លើយតបភ្លាមៗផងដែរ។