MENU
|
រាជធានីភ្នំពេញ៖ តារាសម្តែងទើបតែមានឈ្មោះក្នុងពិភពសិល្បៈកញ្ញាទេព កញ្ញាបានខិតខំទទួលថតរឿងពីមួយទៅមួយរហូតរកពេលសម្រាកគ្មាន។ម្ល៉ោះហើយទើបសម្រេចចិត្តថាសុំពេលដកឃ្លាមួយអន្លើខ្លះសិនដើម្បីឲស្រួលខ្លួនរួចនឹងវិលមកវិញម្តងទៀត។
ក្នុងអំឡុងពេលដកឃ្លាជាមួយសិល្បៈមួយរយៈខ្លីស្រីស្អាតទេព កញ្ញាបានឆ្លៀតពេលវេលាខ្លះយកជីវិតឯកជនរបស់នាងដើរកម្សាន្តនៅតំបន់អង្គរវត្តទឹកដីល្បីល្បាញនៃប្រាសាទខ្មែរ។ជាមួយនិងសម្រស់រំលេចខ្លួនតានតួប្រាសាទនៅរូបភាពជាច្រើនប្លង់បានធ្វើឲតារាកូនខ្មែររូបនេះហាក់បានជួយផ្សព្វផ្សាយពីវប្បធម៌ប្រាសាទបុរាណមួយចំណែកដែរគ្រាដែលនាងសរសេរពាក្យពេចន៍ជាច្រើនស្តីទឹកដីអង្គរនៃប្រាសាទអង្គរតូច។តាមរយៈរូបភាពទាំងនោះហាក់ធ្វើឲកញ្ញាសប្បាយរីករាយធូរអារម្មណ៍ក្នុងពេលសម្រាកពីការងារមួយរយៈសិននេះ។ក្នុងនាមជាតារាសិល្បៈចាប់ផ្តើមមានគេស្គាល់ទេព កញ្ញាបានឆ្លៀតចូលរួមក្នុងសកម្មភាពកិច្ចការសង្គមបែបមនុស្សធម៌ជាមួយក្រុមការងារឈ្មោះ«មូនិធិសប្បុរសធម៌ ដើម្បីសង្គមនិងវិស័យសិល្បៈតែងនិពន្ឋនៅកម្ពុជា»ដោយទេព កញ្ញាជាអ្នកតំណាងមូនិធិហើយរមែងរំលេចការងារចែករំលែកទឹកចិត្តជួយសង្គមរហូតហូរហែរ។
ទេព កញ្ញាបានថ្លែងឲដឹងថាមួយរយៈនេះនាងទទួលថតចំនួនបីរឿងថតចប់មួយរឿងនៅ២រឿង។ជាមួយនេះមានស្ពតថ្មីជាច្រើននិងរឿងថ្មីផ្សេងគេហៅថតតែអត់ហ៊ានទទួលខ្លាចរត់មិនរួចចង់សម្រាកសិន។រឿងដែលនាងកំពុងថតមានរឿង«ផ្ការីកក្នុងចិត្ត»និងរឿង«ម្ចាស់គ្រងបេះដូង»ដែលពីររឿងនេះកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដូចគ្នា។បន្ថែមពីនេះមានការងារជាច្រើនហៅសម្តែងដោយមិនទាន់សម្រេចចិត្តគោលដៅសម្រាកយកកម្លាំងសិនមុននឹងផ្តើមឡើងវិញ។តារាដែលល្បីទាំងតួសម្តែងនិងចិត្តសប្បុរធម៌ក្នុងនាមជាមូនិធិបានបន្តទៀតថានាងមិនបោះបង់សិល្បៈចោលពេលនេះទេគ្រាដែលកំពុងមានផ្លែផ្កា។ប៉ុន្តែមកពីនាងមិនចង់ធ្វើការឲហួសកម្លាំងខ្លាចដួលទៅខាតទាំងអស់ទើបសម្រេចចិត្តលម្ហែកាយខ្លះកុំឲស្មុគពេក។ដូចនេះនាងរំពឹងថាទស្សនិកជននិងផលិតករចាងហ្វាងផលិតកម្មនិងអធ្យាស្រ័យដល់នាងដែលបានបដិសេធដោយនាងនិងសម្តែងវិញឆាប់ៗនេះក្រោយពេលស្រលះខ្លួនល្អពេញលេញដូចដើម។