រាជធានីភ្នំពេញ៖ ពិធីការិនីបេប៊ីដែលរមែងត្រូវបានផលិតករសម្លឹងឃើញពីការសម្តែងអាចទទួលយកបាននៅតែមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ទទួលការថតភាពយន្តឡើងវិញ។រហូតមកទល់ពេលនេះស្រីស្អាតសាច់សបេប៊ីបានច្រានចោលឱកាសថតភាពយន្តកនុងតំណែងតួឯកដល់ទៅ១០រឿងដែលតួលេខនេះអាចឆក់ឲ្យតារាលេចធ្លោនេះកាន់តែល្បីទ្វេរឡើងទៀត។
កញ្ញាបេប៊ីបានបញ្ជាក់ហេតុផលនេះគ្រាដែលចូលរួមកម្មវិធីខួបកំណើតកូនស្រីពៅថៅកែសាច់អាំងហេងហេងនៅក្បែរផ្សារស្ទឹងមានជ័យថ្មីកាលពីល្ងាចថ្ងៃទី១១ ឧសភា ឆ្នាំ២០១៧កន្លងទៅបានឲ្យដឹងថាមិនខុសនោះទេនាងមានការខកខានមិនបានទទួលថតភាពយន្តក្នុងឆ្នាំនេះប្រមាណជាគិតត្រួសៗដល់ទៅ១០រឿងឯណោះពិតជាមានអារម្មណ៍សោកស្តាយបំផុត។ប្រការដែលនាងមិនបានសម្តែងកុនក្នុងទីផ្សារភាពយន្តដែលកំពុងតែកក្រើកដែលចិត្តនាងគឺពិតជានៅចង់ងាកមកសម្តែងមិនអាចចោលបាននោះឡើយ។នាងដុះចេញមកពីការសម្តែងភាពយន្តមុនគេដែលចំនុចនេះហើយដែលនាងនៅតែផ្ចង់ចិត្តចង់មករកការសម្តែងដូចដើមដែរ។តារាកាន់តែស្អាតរូបនេះបន្តថាការសម្តែងមានខាងផលិតករជាច្រើនសួរនាំតែមកពីការទទួលបានងារជាពិធីការិនីនិងការច្រៀងសម្បូរពេកហើយទៅតាមខេត្តញឹកញាប់បូកផ្សំទាំងការសម្តែងខនសឺតនៅលើកញ្ចក់ទូរទស្សន៍នានាសម្បូរផងនោះទើបធ្វើឲ្យនាងរលាស់ខ្លួនមកសម្តែងមិនកើត។
នាងសូបជម្រាបដល់បងប្អូនទស្សនិកជននិងមហាជនព្រមទាំងផលិតករទាំងអស់ថាការសម្តែងរបស់នាងអាចវិលមកវិញក្នុងឱកាសចុងឆ្នាំនេះឬដើមឆ្នាំ២០១៨ខាងមុខនេះគ្រាដែលនាងស្បើយពីការងារព្រមទាំងអាចសមល្មមគិតពីការសម្តែងឡើងវិញបានឬក្រោយពេលនាងលែងរវល់ជាមួយកិច្ចការច្រៀងតាមខេត្តនានា។