ខេត្តបាត់ដំបង៖ ជនសង្ស័យមានឈ្មោះធៀម ថងវិស្ណហៅវេ អាយុ៣២ឆ្នាំជនជាតិថៃនិងឈ្មោះសៈវ៉ាន់ ខុងថង,ហៅយូ អាយុ២៦ឆ្នាំជនជាតិថៃ អ្នកទាំង២រស់នៅបាឡែមឃុំណងតាយ៉ុងស្រុកប៉ូណាមរ៉នខេត្តច័ន្ទបូរីប្រទេសថៃ៕ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងស្រុកកំរៀងទឹកដីកម្ពុជា ករណីជួញដូរដឹកជញ្ជូនរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ក្នុងបទល្មើសជាក់ស្ដែង។
លោកវរៈសេនីយ៏ត្រីស៊ាន សុណាល់,នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ហេតុការណ៏ឃាត់ខ្លួននៅវេលាម៉ោង១៣,៣០នាទីថ្ងៃទី២៥ឧសភានេះនៅត្រង់ចំណុចក្រុមទី៩ភូមិដូង ឃុំបឹរាំង ស្រុកកំរៀងខេត្តបាត់ដំបង,ក្រោយការឃាត់ខ្លួនដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន៣០គ្រាប់ទម្ងន់២,៩៤ ក្រាម ទូរសព្ទ័ចំនួន១គ្រឿងកាបូបដាក់លុយ១,ដែកកេះ២និងប្រាក់៣២០បាត ។
លោកបន្តថា ឆ្លងតាមចម្លើយជនសង្ស័យទាំង២នាក់ខាងលើនិងមានការអនុញ្ញាតិពីលោកនួន សាន,ព្រះរាជអាជ្ញាសាលាដំបូងខេត្ត កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះការីម ចន្ថា,ហៅថាភេទប្រុសអាយុ៣១ឆ្នាំទីលំនៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀងរួមនិងម៉ូតូ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1DE6493រួមនិងឧបករណ៏ប្រើប្រាស់គ្រឿងញៀន១ចំនួន៊។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថាពួកខ្លួនពិតជាបានជួញដូរគ្រឿងញៀននិងប្រើប្រាស់ផងដែរពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងថ្នាំញៀនសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់វិធានការបន្តតាមនិតិវិធី។