![]() |
MENU
|
រាជធានីភ្នំពេញ៖ ម្តាយក្មេងស្រីអាយុទើបបាន៩ឆ្នាំបានប្តឹងនគរបាលចោទថាឱពុកនាងបង្កើតចាប់រំលោភកូនស្រីបង្កើតរត់មកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចអន្តរាគមន៍ចាប់បុរសជាឱពុកយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។
ក្មេងស្រីរងគ្រោះជាសិស្សសាលាក្រីក្រម្នាក់ស្នាក់នៅលើដីឡូមួយដែលមានផ្ទះចាស់គេទុកចោលមួយ។ហេតុការរំលោភនេះកើតឡើងកាលវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៦ខែមិថុនា ឆ្នាំ ២០១៨នៅចំណុចផ្ទះទុកចោលដីឡូត៍គ្មានលេខ ភូមិទួល តាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនេះដោយផ្ទាល់ ។
សមត្ថកិច្ចនិយាយថាកុមារីរងគ្រោះឈ្មោះស ច ធ អាយុ៩ឆ្នាំមុខរបរសិស្សស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅមានម្ដាយ នុត សារឿនអាយុ ៣៦ឆ្នាំមុខរបរបេះត្រកួនតាមបឹងលក់ដោយបានមកដាក់ពាក្យបណ្ដឹងក្រោយពីកូនស្រីបង្កើតប្រាប់ថាឱពុកបង្កើយចាប់រំលោភពេលម្ដាយមិននៅផ្ទះ ។
ជនសង្ស័យឈ្មោះ ឃុន សឺង ភេទ ប្រុសអាយុ ៥០ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិ ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ)ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនាំនៅព្រហ្មទណ្ឌខណ្ឌ ។
លោក ម៉ៅ សឿត អធិការរងស្ដីទីខណ្ឌច្បារអំពៅបានប្រាប់អ្នកយកពត៍មានអោយដឹងថា កាលពីថ្ងៃទី ០៥ ខែ មិថុនាឆ្នាំ២០១៨ម៉ោង១៥និង០០នាទីកុមារីរងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង។ ដោយ ម្តាយចេញទៅដកក្រអៅឈូកនៅបឹង។
ស្រាប់តែជនសង្ស័យត្រូវជាឪពុកបង្កើតកុមារីរងគ្រោះបានផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរនោះ (ចំណុចកើតហេតុខាងលើ) រួចជនសង្ស័យក៏ចាប់ស្រាតខោ កុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ រួចធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជនសង្ស័យក៏ដកប្រដាប់ភេទចេញ។
រហូតដល់ម៉ោង២១និង០០នាទី ថ្ងៃដដែលកុមារីរងគ្រោះបាននិយាយរឿងហេតុខាង លើទាំងអស់ប្រាប់ម្តាយលុះដល់ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៨ នៅម៉ោង០៧និង០០នាទី ម្តាយកុមារីរងគ្រោះបាននាំកុមារីរង គ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនបានជនសង្ស័យនៅភូមិទួល តាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បន្ទាប់មកម្តាយជនរងគ្រោះបាននាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរបង្អែករាជធានីភ្នំពេញ។ ហើយសូមបញ្ជាក់ថាបុរសជនសង្ស័យជាឱពុកបង្កើតជនរងគ្រោះកន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន៣ដងផងដែរហើយបុរសជនសង្ស័យឆ្លើយសារភាពពិតប្រាកដថាបាមប្រព្រឹត្តតែចំនួនមួយលើទេដោយសារស្រវឹងស្រាបាត់បង់ស្មារតីខ្លាំងពេក ។