អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា លោកកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាល ដូណាលត្រាំឲ្យបានយល ពីតម្លៃនៃការចំណាយ ទៅលើកម្មវិធីនានារបស់អង្គការសហប្រជាជាតិ និងកិច្ចការបរទេស។
ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រមានថា ប្រសិនបើអាមេរិកដកខ្លួចចេញពីតួនាទីជាប្រទេសមហាអំណាចដឹកនាំពិភពលោក ប្រទេសមហាអំណាចដទៃទៀតនឹងចូលជំនួសដំណែងអាមេរិកភា្លម ។ កន្លងមកអាមេរិកមានបំណងកាត់បន្ថយជំនួយ ដល់ទៅ១ភាគ៣ដល់អង្គការសហប្រជាជាតិ គិតជាទឹកប្រាក់ប្រមាន ១៩ពាន់លានដុល្លារ។
ក្នុងចំណោមទឹកប្រាក់ទាំងនោះ រួមទាំង ១ពាន់លានដុល្លារ សម្រាប់រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ ប្រសិនបើគណបក្សធំៗទាំងពីរនៅអាមេរិកគឺ គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ឯកភាពកាត់បន្ថយការចំណាយ របស់លោកត្រាំនោះ នឹងមានប្រទេសមហាអំណាចផ្សេងទៀតមកជំនួស ដំណែង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ចាក់នៅក្នុងព្រិត្តិការមួយនៅមហាវិទ្យាល័យទីក្រុងញ៉ុវយ៉កថា «យើងកំពុងតែខិតខំពិភាក្សាជាមួយរដ្ឋាភិបាលអាមេរិក និងសភាអាមេរិក ដើម្បីបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់អង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍ របស់អាមេរិកផ្ទាល់និង ពិភពលោកទាំងមូល។
អាមេរិកគឺជាប្រទេសដែលបានផ្តាល់ជំនួយច្រើនបំផុត ដល់អង្គការសហប្រជាជាតិ ស្មើរ ២២ភាគរយនៃប្រាក់ជំនួយទាំងអស់ ។លោក Antonio Guterres បានប្រមានថា បើអាមេរិកដកថយនោះ អត្ថិពលរបស់អាមេរិក ដែលជាប្រទេសដឹកនាំពិភពលោកនឹងត្រូវបាត់បង់ហើយធ្លាក់ចូលក្នុងដៃប្រទេសផ្សេង វិញ។
បច្ចុប្បន្នមិនត្រឹមតែរុស្ស៊ីឬចិនប៉ុណ្ណោះទេ ដែលចងស្នងដំណែងអាមេរិកនៅអង្គការសហប្រជាជាតិ សូម្បីតែប្រទេសសាឌីអារ៉ាប៊ី តួគីឬអីរ៉ង ក៏បានត្រៀមលក្ខណផងដែរ បើអាមេរិកដកខ្លួនថយនោះ៕