MENU
|
យន្តហោះទម្លាក់គ្រាប់ពីរគ្រឿង ប្រភេទ Tu-95 របស់រុស្ស៊ី ត្រូវបានយន្តហោះចម្បាំង បំបាំងកាយអាមេរិកពីរគ្រឿង ប្រភេទ F-22 Raptor ដែលជាយន្តហោះ ទំនើបបំផុត លើពិភពលោក បានទៅរារាំងយន្តហោះ រុស្ស៊ីដែលបានចូលទៅកាន់ដែនអាកាសអន្តរជាតិនៅឆ្នេរសមុទ្រ រដ្ឋ Alaska កាលពីថ្ងៃទី១៧ខែមេសា។
ហេតុការខាងលើកើតឡើងក្នុងពេលដែលយន្តហោះរុស្ស៊ី បានចូលក្នុងដែនអាកាស ស្ថិតក្រោមការការពាររបស់អាមេរិក។ ព័ត៌មានខាងលើត្រូវបានមន្ទីបញ្ចកោណ អាមេរិកប្រកាស ឲ្យដឹងនៅថ្ងៃទី១៨ខែមេសា។
មន្ត្រីយោធាអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំងទាហាន អាមេរិក បានបំពេញការងាយ៉ាងល្អ ដើម្បីសុវត្ថភាពរបស់អាមេរិក។ យន្តហោះរបស់រុស្ស៊ីបានហោះហើរចម្ងាយពីកោះ Kodiak ប្រមាន១៦០គីឡូម៉ែត្រ។ នៅពេលដែលទៅរារាំង កម្លាំងទាហានអាកាសអាមេរិកនិងរុស្ស៊ីមិនបានទំនាក់ទំនងណាមួយតាមវិទ្យុះទាក់ទងនោះឡើយ។
ហេតុការខាងលើ តំណាងរាស្ត្រអាមេរិកមកពីទីក្រុង Illinois លោក Adam Kinzinger បានបញ្ចាក់ថាទីក្រុងមូស្កូរមានចេតនា បង្ហាញ អត្ថិពល យោធារបស់ខ្លួន តាមរយៈការហោះហើរ ចូលទៅកៀក ទឹកដីអាមេរិក ក្នុងគោលដៅចង់ដឹងថាតើអាមេរិកមានប្រតិកម្មបែបណា។
លោក Adam Kinzinger បញ្ចាក់ថា ការដែលរុស្ស៊ីបញ្ចូនយន្តយោះទម្លាក់គ្រាប់ទៅជាប់ព្រំដែនអាមេរិកគឺដើម្បីបង្ហាញពី សម្ថភាពយោធា ឲ្យអាមេរិកបានដឹង ថារុស្ស៊ីមានកម្លាំងខ្លាំងប៉ុណ្ណា។
ទំនាក់ទំនងរវាងអាមេរិកនិង រុស្ស៊ី ប្រឈាមមុខតានតឹងដាក់គ្នាក្រោយពេលដែលប្រធានាធិបតីអាមេរិក ដូណាលត្រាំចេញបញ្ចារឲ្យ បាញ់មីស៊ីល៥៩ដើម ប្រភេទ Tomahawk ទៅលើទីតាំងទាហានអាកាសរបស់ស៊ីរី។ ខុសពីពេលឃោសនាបោះឆ្នោត លោកត្រាំដូចជា បង្ហាញពីការមន្ទិលសង្ស័យ ខ្វះទំនុចចិត្តទៅលើទំនាក់ទំនាក់ទំនងជាមួយរុស្ស៊ី។
កាលពីសប្តាហ៍កន្លងមកប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានប្រកាសនៅក្នុងសន្និសីទការសែតនៅសេតវិមានថា «ចាប់តាំងពីពេលនេះទៅទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីមិនល្អនោះឡើយ ហើយអាចធ្លាក់ចុះក្នុងគម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។
ដោយឡែកប្រធានាធិបតីរុស្ស៊ីលោកពូទីន ក៏បានវាយតម្លៃ ពីគម្រិត ជឿរជាក់គ្នារវាងទីក្រុងមូស្កូនិងវ៉ាស៊ីនតោន បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីប្រធានាធិបតីត្រាំឡើងកាន់តំណែង៕