រាជធានីភ្នំពេញ៖ កីឡាករការ៉ាតេដូកម្ពុជា៦រូបជោគជ័យក្នុងការយកមេដាយនៃការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៨នៅប្រទេសឥណ្តូនេស៊ី និងបានវិលត្រឡប់មកដល់មាតុប្រទេសហើយជាមួយការអបអរ។
កីឡារការ៉ាតេដូកម្ពុជា៦រូបក្នុងចំណោមកីឡាករជាច្រើនដែលទៅដណ្តើមដេដាយការប្រកួតជ្រើររើសជើងឯកអាស៊ីអាគ្នេយ៍ប្រទេសឥណ្តូនេស៊ី និង ថៃ Open កាលពីថ្មីនេះបានសម្រេចនិងបានវិលដល់ប្រទេសវិញកាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ។ គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានរៀបចំពិធីទទួលអបអរសម្រាប់ការវិលត្រឡប់ដោយជោគជ័យដោយដែលបានយកមេដាយបានសំរិទ្ធ៤គ្រឿង និង ប្រាក់២គ្រឿង ទាំងពីរព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ បានមេដាយសំរិទ្ធមួយគ្រឿង កីឡាករ ហេ សូផាន់ណារ៉ូ បានមេដាយសំរិទ្ធមួយគ្រឿង កីឡាករ គីម សុវណ្ណរ៉ា បានមេដាយសំរិទ្ធមួយគ្រឿង, កីឡាករ ឆើន ឆេងលីម បានមេដាយសំរិទ្ធមួយគ្រឿង, កីឡាករ កាក់ សីលាបញ្ញា បានមេដាយសំរិទ្ធមួយគ្រឿង, និង កីឡាករ ទេព ស្ទីវយុទ្ធថាណា បានមេដាយសំរិទ្ធមួយគ្រឿង។
លោក សាយ ណូរ៉ា អនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូ បានបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្តូនេស៊ីដែលមាន៧ប្រទេសចូលរួមលើកនេះ កម្ពុជាបានបញ្ជូនកីឡាករ១២នាក់។ ក្រុមកម្ពុជាយើងបានជួបក្រុមម្ចាស់ដែលជាក្រុមខ្លាំងក្នុងការពិបាកប្រជែងយកមេដាយមាស ប៉ុន្តែទោះបីជាយ៉ាងយើងក៏បានអាចឈ្នះទៅលើក្រុមសង្ហឹបុរី ដែលអាចបានមេដាយបាន។ អ្វីដែលកត់សំគាល់នោះ ឥណ្តូនេស៊ី ជាប្រទេសមានប្រជាជន២លាននាក់ដែលលេងកីឡាការ៉ាតេដូនេះ៕ដោយ បូរិន