ឧត្តមសេនី Nixon Fortes មេបញ្ចាការកងទ័ពជើងគោក នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅទីក្រុង ម៉ារ៉ាវី ត្រូវបានដកហូតដំណែងដោយជំនួសវិញនៅមេទ័ពរង គឺ វារសេនី Generoso Ponio ។មូលហេតុបណ្តាលឲ្យដកដមណែងខាងលើ មិនទាន់ដឹងនៅឡើយតើអាចជាប់ពាក់ព័ន្ធនិងសង្គ្រាមប្រឆាំងក្រុមភេរវកម្មដែរឬទេ?
ការដកដំណែងធ្វើឡើងក្រោយពេលដែលមានការវាយប្រហារ ច្រឡំពីលើដែនអាកាសសម្លាប់ទាហាន១០នាក់ និងការបាញ់ប្រហារនៅទីក្រុងម៉ានីលកាលពីថ្ងៃទី២ខែមិថុនាបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៣៦នាក់។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលឧត្តមសេនី Nixon Fortes ត្រូវដកហូតដំណែង ដោយសារតែលោកមិនមានវត្តមានពេញលេញនៅទីក្រុងម៉ារ៉ាវីសម្រាប់សង្គ្រាមវាយប្រហារក្រុមភេរវកម្ម។ ទាំងនោះគឺជាការមិនយកចិត្តទុកដាក់ធ្វេសប្រហែសរបស់មេបញ្ចាការទើបមានការវាយប្រហារតាមដែនអាកាសច្រឡំបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនបែបនេះ។ បច្ចុប្បន្នមានកម្លាំងភេវកម្មមកពីបរទេសជាច្រើនឈរជើងនៅទីក្រុងម៉ារ៉ាវីដើម្បីប្រឆាំងនិងទាហានរដ្ឋាភិបាល។
នៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មគិតមកទល់ពេលនេះ មានទាហានហ្វីលីពីន៣៩នាក់ស្លាប់និងក្រុមភេរវកម្មមាន១២០នាក់ស្លាប់ផងដែរ។
អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះនៅពេលដែលកម្លាំងទាហានហ្វីលីពីន ទៅវាយប្រហារ ក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ភេរវករផ្សេងទៀតដែលមានវត្តមាននៅក្នុងទឹកដីនោះ បានបង្កើនការវាយប្រហារបាញ់រ៉ះទៅលើទីតាំងផ្សេងៗ ក្នុងគោលដៅ បង្ករភាពចលាចល និង បំបែកកម្លាំង ហ្វីលីពីននៅលើកោះ មីនដាណាវ។ ជាក់ស្តែងដូចជាការវាយប្រហារទៅលើ ទីតាំង ក្នុងទីក្រុងម៉ានីស បណ្តាលឲ្យស្លាប់និងរបួសជិត ១០០នាក់ ហើយក្រុម IS ចេញមុខទទួលស្គល់ថាជាសកម្មភាពរបស់ខ្លួន៕