កាលពីថ្ងៃទី២ខែមិថុនា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ដែលមាន ប្រទេសចូលរួមដល់ទៅ១៩៥ ទទួលរងការរិះគន់យ៉ាងខ្លាំងទាំងក្នុងនឹងក្រៅប្រទេស។ មេដឹកនាំប្រទេសជាច្រើនបានលើកឡើងថា សកម្មភាពរបស់អាមេរិកមិនសមជាប្រទេសមហាអំណាចឡើយហើយអាមេរិកអាចនិងនៅឯកោដោយសារតែសកម្មភាព ទាំងនោះ។
កន្លងមកលោកអូបាម៉ាក៏បានចេញមុខថ្កោលទោសការសម្រេចដកសម្ថផលរបស់លោកអូបាម៉ា ដែលបានខិតខំក្នុងពេលកាន់អំណាច។ នៅពេលនេះដែរមហាសេដ្ឋី Michael Bloomberg បានដឹកនាំសម្ព័ន្ធមិត្ត អាកាសធាតុអាមេរិក បន្តរក្សាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដដែល។
មហាសេដ្ឋី Michael Bloomberg បច្ចុប្បន្នជា អភិបាលក្រុងញ៉ូវយ៉ក ជាមហាសេដ្ឋីទី១២របស់អាមេរិក នឹងដឹកនាំសម្ព័ន្ធមិត្ត អាមេរិកខាងលើ ដែលមានទីក្រុង ចំនួន៣០ និង៣រដ្ឋចូលរួម ក្រៅពីនេះនៅមាននាយក សាលាមហាវិទ្យាល័យ ជាង ៨០ និក្រុមហ៊ុន ជាង១០០ ចូលរួមនៅក្នុងសកម្មភាពថែរក្សា បរិយាកាស ដោយបន្តអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មហាសេដ្ឋី Bloomberg ក៏បានសន្យាផ្តល់ជំនួយ១៥លានដុល្លារ ប្រាក់ផ្ទាល់ខ្លួន ដល់អង្គការសហប្រជាជាតិ ក្នុងសកម្មភាព បម្រែបម្រួលអាកាសធាតុ។
សារព័ត៌មាន The new York Times បានផ្សាយថាសម្ព័ន្ធមិត្ត ខាងលើនឹងដាក់លិខិតឡើងទៅកាន់ អង្គការសហប្រជាជាតិ ពីការធានាដល់ ការកាត់បន្ថយការបញ្ចេញឧស្មានផ្ទះកញ្ចាក់ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស បង្កើតឡើងកាលពីឆ្នាំ២០១៥ ក្នុងគោលដៅ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យពិភពលោកល្អប្រសើរឡើងនាពេលអនាគត់ សម្រាប់កូនចៅ ជំនន់ក្រោយ៕