រាជធានីភ្នំពេញ៖ តារាកំប្លែងមានវត្តមានក្នុងសិល្បៈជាយូរឆ្នាំមកហើយអ្នកាងទេពបុទុមបូផលបានសម្តែងការដឹងគុណចំពោះស្វាមីវ័យចំណាស់ដែលខំមើលថែរចំណងស្នេហានាងជាង១៥ឆ្នាំមិនខ្លាចនឿយហត់។ម្ល៉ោះហើយនាងនាងតាំងចិត្តមើលថែស្នេហាមួយនេះឲរឹងមាំតទៅទៀតរហូតចាស់កោងខ្នងនៃជីវិត។
ការធ្វើអារម្មណ៍តាំងចិត្តបែបនេះគ្រាដែលអ្នកនាងទេព បុទុមបូផលតារាកំប្លែងរាងល្អិតមាន់ចែបានប្រារព្ឋពិធីខួបអាពាហ៍ពិពាហ៍គម្រប់ខួប១២ឆ្នាំក្រោយមានស្នេហាជាមួយលោកអៀង ធីដែលជាអ្នកជំនួញមកពីប្រទេសបារាំងវ័យ៥២ឆ្នាំ។ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៧ដែលជាខួបអាពាហ៍ពិពាហ៍ផងនិងឡើងគេហដ្ឋានថ្មីនៅបុរីមង្គលភ្នំពេញស្ថិតតាមផ្លូវឯកឧត្តមជា សុផារ៉ា។
អ្នកនាងបុទុមបូផលដែលចូលដល់វ័យ៣៧ឆ្នាំបានបញ្ជាក់ឲដឹងថាអ្នកនាងបានស្រឡាញ់គ្នាជាមួយស្វាមីវ័យចំណាស់នេះអស់ជាង១៥ឆ្នាំមកហើយដោយស្រឡាញ់គ្នាបាន៣ឆ្នាំទើបការ។នាងនិងស្វាមីបានរៀបការម្តងហើយនៅប្រទេសបារាំងដោយការបែបអុឺរ៉ុបទើបគិតថានឹងរៀបចំជាលក្ខណៈមង្គលការតាមប្រពៃណីខ្មែរវិញម្តងព្រោះនាងចូលចិត្តណាមួយជាកូនខ្មែរត្រូវតែគោរពតាមប្រពៃណី។
រហូតមកទល់ពេលនេះនាងមានកូនពីរនាក់ប្រុសទាំង២កូនបងអាយុ១៥ឆ្នាំប្អូន៦ឆ្នាំ។តារាដែលស្រឡាញ់មង្គលការជាលក្ខណៈខ្មែរសុខចិត្តចំណាយប្រាក់ការម្តងទៀតរូបនេះនិយាយទៀតថារយពពេល១៥ឆ្នាំស្វាមីនាងគាត់ចំណាយការមើលថែរនាងច្រើនណាស់ដាំស្លការងារក្នុងផ្ទះមើលមួយចប់មិនឲខ្វល់ចិត្ត។លើសពីនេះនាងអាណិតគាត់ក្រោយដឹងថាគាត់វះកាត់បេះដូងកាលពីរឆ្នាំមុនដោយពេទ្យគេឲទៅនៅបារាំងវិញព្រោះត្រជាក់អាចជួយសុខភាពបាន។អុីចឹងហើយទោះជានាងមិនចេះនៅបារាំងក៍នាងសុខចិត្តតាំងជំហរមើលថែរគាត់វិញឲអស់ពីបេះដូងតែម្តង។នាងធ្លាប់នៅបារាំងតែត្រជាក់ពេករហូតឈាមច្រមុះបានប្តីថែររហូតទើបនាងយល់ថាការលះបង់ខ្ពស់ណាស់របស់ស្វាមីចំពោះនាងទើបនាងមិនកម្សាកក្នុងការតបស្នងគាត់ឡើង។នាងនឹងឡើងទៅបារាំងចុងឆ្នាំនេះសិល្បៈនៅតែប្រឡូកដោយឡើហចុះៗរហូតមិនចោលស្រុកខ្មែររបស់យើងឡើយ។