MENU
|
រាជធានីភ្នំពេញ៖ អ្នកនាងលី ម៉ារីណាបានសម្រេចចិត្តវិលមករស់នៅប្រទេសកម្ពុជាវិញក្រោយពេលដែលស្វាមីនាងយល់ព្រមបើកផ្លូវឲ្យសម្តែងតាមនិស្ស័យពីកំណើត៕នៅពេលនេះអ្នកនាងមានវ័យឈានដល់៣៧ឆ្នាំហើយដោយមើលទៅនៅក្មេងពូកែថែសម្រស់ដោយសាមីខ្លួនអត់ខ្លាចភ័យការធ្លាក់ចុះនៃសម្រស់និងខ្លាចចាស់ស្បែកជ្រួញឡើយ៕
តារាសម្តែងរូបនេះបានរៀបចំធ្វើពិធីខួបកំណើតដោយមានតារាសិល្បៈជិតស្និតជាច្រើនដួងមកចូលរួមយ៉ាងច្រើនកុះករនាភោជនីយដ្ឋានវីហ្វេ្រនបឹងត្របែករាជធានីភ្នំពេញ។ អ្នកនាងលី ម៉ារីណាបានគូសបញ្ជាក់ក្នុងឈុតសម្លៀកបំពាក់ស្រស់ប្រណិតថាអ្នកនាងអត់ដែលលាក់តួលេខអាយុពិតនោះទេហើយថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងផ្ទាល់ដែលឈានចូលដល់វ័យ៣៧ឆ្នាំគត់តែម្តងដែលគិតថារៀបអាយុច្រើនដែរ។យ៉ាងណាមិញការរៀបចំពិធីខួបកំណើតនេះជាលក្ខណៈគ្រួសារមើលទៅឲ្យមានហុងស៊ុយល្អខ្លះយកសិរីសួស្តីបន្តទៀតក្រៅពីអ្នកផ្ទះបងប្អូនក៍មានការចូលរួមពីសំណាក់អ្នកសិល្បៈជិតដិតផងដែរ។
អ្នកនាងបន្តថាគោលដៅមួយទៀតចង់បញ្ជាក់ផងដែរថានាងត្រូវចូលសិល្បៈសម្តែងវិញពេញលេញតាមការផ្តល់ជូនពីសំណាក់ស្វាមីជាអ្នកបើកភ្លើងខៀវដែលនាងសប្បាយចិត្តក្រោយអាចចាប់ការងារសិល្បៈវិញដូចបំណង។អ្នកនាងមិនប្រកាន់ថាតួបែបណានោះទេបើទោះជាអ្នកនាងវ័យចាស់ចង់សែតួអ្វីក៍លេងសម្តែងដែរ។ចំពោះតម្លៃសម្តែងវិញអត់ហ៊ានបញ្ជាក់នោះទេស៊ីសងយើងចរចារគ្នាជាមួយថៅកែកុន។រឿងចូលសិល្បៈនេះនាងនៅបន្តថតសម្តែងធ្វើជាពិធីការិនីដោយអ្នកនាងយកពេលខ្លះមកសម្តែងបើមានពេលនាងនិងមកមើលថែរមុខជំនួញឲ្យបានល្អផងដែរ។
ទោះបីជាយ៉ាងណាអ្នកនាងសូមអរគុណដល់មហាជនទាំងអស់ដែលស្រឡាញើគាំទ្រនិងនៅតែចង់ឲ្យលី ម៉ារីណាសម្តែងឥឡូវនេះនាងបានត្រឡប់មកវិញហើយសូមជួយបន្តការគាំទ្រចំពោះរូបនាងជាបន្តទៀតហើយនាងនិងខិតខំសម្តែងឲ្យបានល្អស្តារស្នាដៃឡើងវិញជូនទស្សនិកជន។