MENU
តារាសម្តែង សឿន វីតា ស្ម័គ្រតែការសម្តែងជាតួកាច
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៥:៣២ | ១,១៤៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាសម្តែងដែលនិយមទទួលបានការសម្តែងជាលក្ខណៈតួអង្គកាចមុឺងមាត់លោកសឿន វីតាបានផ្តូរជំហរយ៉ាងច្បាស់ថាអាចនឹងងាកមកសម្តែងតួអង្គមុតមាំទឹកមុខមុឺងមាត់ឲច្រើនស្របពេលទីផ្សារបានលេចត្រដែតឡើងក្នុងវិថីសិល្បៈ។

យ៉ាងណាក្តីលោកសឿន វីតាក៍ធ្លាប់ទទួលបានការសម្តែងបែបលក្ខណៈស្លូតបូតអស់ជាច្រើនរឿងមកហើយដោយលោកពេញចិត្តក្នុងចរិកសុភាពត្រីវនឹងអារម្មណ៍នៅខាងក្រៅទៀតផង។ទោះបីជាយ៉ាងនេះក្តីទំនងភាពរម្យទុំនៃសាច់រឿងរបស់លោកអាចនឹងមិនអាចកើតមានច្រើនទៀតដែរព្រោះផលិតករបានសម្រេចឲលោកថតបែបតួអង្គកាចៗវាយតប់បាញ់បោះសមល្អជាងព្រោះត្រមុខកាចល្អបូកទាំងមានពុកមាត់លេងស្ទាយទៀតរិតតែល្អ។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងលោកសឿន វីតាបានថ្លែងថាពេលនេះត្រូវប៉ាន់តែតួកាចក្រោយពេលសម្តែងឲផលិតកម្មអិលឌីរឿង«កូនប្រសាឡឺកឺ»ដោយរឿងនេះមិនជាកាចខ្លាំងតែអ្នកដឹកនាំរឿងឃើញទំនងក៍ទាក់ទងថតតែតួកាចតែម្តង។លោកថារឿងទី២របស់អិលឌីរឿង«ក្រមុំបេះដូងដែកប៉ះអង្គរក្សជិតខ្លាំង»ដែលលេងជាតួកាចខ្លាំងតែម្តងដោយមានទាំងការចាប់ជំរិតក្នុងសាច់រឿងបាញបោះតែម្តង។ចំពោះរឿងមួយទៀតទើបក្រុងពលីមានចំណងជើងថា«មន្តស្នេហ៍កូនក្រមុំហៅកែត្បូង»ក៍លេងតួកាចចាប់ជំរិតដោយក្នុងនោះមានលោកទេព រិនដារ៉ូសម្តែងដែរ។

ទាំងអស់នេះជាការមើលឃើញពីចរិកលេងរបស់អ្នកដឹកនាំរឿងដែលសម្លឹងឃើញថាលោកមានសមត្ថភាពតោងជាតួកាចបានល្អដែលនេះជាមោទនភាពមួយ។ប៉ុន្តែធាតុពិតលោកជាមនុស្សស្លូតនៅខាងក្រៅមិនមែនកាចដូចសាច់រឿងនោះឡើយសូមមហាជនកុំយល់ច្រឡំ។យ៉ាងណាលោកអរគុណដល់បណ្តាផលិតករទាំងអស់ដែលផ្តល់ឱកាសឲលោកបានសម្តែងជាបន្តបន្ទាប់និងទស្សនិកជនផងដែរបានគាំទ្ររូបលោកកន្លងមកដែរ។

Tags:
  • តារាសម្តែង
  • សឿន វីតា
  • តួកាច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥