MENU
|
រាជធានីភ្នំពេញ៖ តារាសម្តែងអ្នកនាងពេជ្រ ខេនឌីបានប្រែមុខមាត់ថ្មីបន្តបន្ទាប់ក្រោយបានស្វាមីមានទ្រព្យស្តុករហូតបង្កើតមុខជំនួញបន្តគ្នាពីមួយទៅមួយ។ថ្មីៗនេះនាងបានបោះទុនរាប់សិបម៉ឺនដុល្លារបើភោជនីយដ្ឋានធំមួយមានឈ្មោះថា«ភោជនីយដ្ឋានគុនល្បុកត្តោក្លិប»នៅទីរួមខេត្តសៀមរាបកាលពីចុងសប្តាហ៍មុនក្រោមរួបភាពគគ្រឹកគ្រែងពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងភ្ញៀវកិត្តិយសជាច្រើនផងដែរ។
ទីតាំងភោជនីយដ្ឋាន«គុនល្បុកត្តោក្លិប»ស្ថិតនៅភូមិបឹងកន្សែង ឃុំថ្វាយដង្គំ ខេត្តសៀមរាបបើមកតាមផ្លូវព្រះអង្គចេកព្រះអង្គចមទៅព្រលានយន្តហោះបត់ចូលច្រកជាប់អេស៊ីលីដា។អ្នកនាងពេជ្រ ខេនឌីបានថ្លែងឲ្យដឹងក្នុងថ្ងៃបើសម្ពោធហាងថ្មីទីតាំងធំទូលាយនេះថាដោយសារតែចិត្តស្រឡាញ់ក្បាច់គុនល្បុកត្តោខ្មែរនាងបានសម្រេចចិត្តបើកជាភោជនីយដ្ឋានមួយនេះមានឈ្មោះថា«គុនល្បុកត្តោក្លិប»ដែលមានសម្តែងក្បាច់គុនល្បកត្តោផងដែរ។នាងថានេះជាភោជនីយដ្ឋានដ៍ថ្មីសន្លាងមួយនៅខេត្តសៀមរាបព្រោះនៅតំបន់នេះអត់មានហាងណារំលេចសកម្មភាពបង្ហាញក្បាច់គុនល្បុក្កតោឲ្យភ្ញៀវទស្សនាអមជាមួយមួយតន្ត្រីឡើយ។ហាងនាងគោលដៅចង់លើកស្ទួយវិស័យគុនល្បុក្កតោនិងចង់ឲ្យបងប្អូនកីឡាករទាំងអស់មានការងារធ្វើតាមរយៈការបំពេញកិច្ចការងារនៅហាងនាងដោយមិនរំពឹងលើកម្មវិធីប្រកួតនានាឡើយ។
ក្នុងទីតាំងនាងមានសម្តែងក្បាច់គុនល្បុកត្តោរៀងរាល់ថ្ងៃសុក្រនិងសៅរ៍វេលាម៉ោង៧យប់ហើយនាងនិងក្រុមការងារគ្រោងរៀបចំការប្រកួយយកពានរង្វាន់និងរកអ្នកខ្លាំងដើម្បីទៅចូលរួមប្រកួយលក្ខណៈស៊ីហ្គេមឆ្នាំ២០២០ខាងមុខដែលកម្ពុជាជាម្ចាស់ផ្ទះ។ជាមួយនិងដើមទុនក្បែរ៣០ម៉ឺនដុល្លារពេជ្រ ខេនឌីបានលើកឡើងទៀតថានាងរំពឹងថាភ្ញៀវបរទេសនិងភ្ញៀវជាតិអាចមកជួយគាំទ្រភោជនីយដ្ឋានរបស់នាងដែលក្រៅពីការប្រគំតន្ត្រីស្តាប់ចម្រៀងគ្រប់ចង្វាក់និងអាហារឆ្ងាញ់ៗបែបខ្មែរក៍មានការមសម្តែងគុនល្បុកត្តោខ្មែរយើងផងដែរ។លើសពីនេះសម្រាប់ប្អូនៗដែលក្រីក្រអាចមកចុះឈ្មោះចូលរៀនល្បុកត្តោខ្មែរនៅហាងនាងបានដោយគ្រាន់តែបញ្ជាក់លិខិតជាអ្នកក្រីក្រពីមេភូមិនិងសង្កាត់គឺយើងទទួលហើយសម្រាប់អ្នកមានលទ្ឋភាពខ្លះយើងបង្ហាត់យក១ខែ១០ដុល្លារ។
ទាក់ទិននិងជីវិតសិល្បៈនាងមិនដែលគិតថាបោះបង់ចោលនោះទេព្រោះនាងបានកសា ងស្នាដៃការងារសិល្បៈនេះយូរឆ្នាំមកហើយតាំងពីថតខារ៉ាអូខេឲ្យផលិតកម្មរៃមាសតោមា សយូរហើយ។ដូចនេះនាងមិនអាចបោះចោលដោយស្រួលនោះទេទោះជានាងមមាញឹកជាមួយអាជីពជំនួញពេញដៃក៍ដោយនៅតែឆ្លៀតចូលមកអុកឡុកសិល្បៈដូចពីមុន។ការរ ក្សាតំណែងជាតួសម្តែងនាងចង់ក្តាប់ការងារតែផ្នែកមួយចំនួនប៉ុណ្ណោះមិនពេញដៃឡើយដូ ចជាគ្រាន់តែថតជាខារ៉ាអូខេខ្លីៗស្ពតអប់រំបើជារឿងលក្ខណៈដុំនិងភាគគឺមិនទាន់អាចថតបានដែរព្រោះចំណាយច្រើនលើពេលវេលាគ្រាន់តែការងារខារ៉ាអូខេនាងឆ្លៀតចូលរួមបាន។