រាជធានីភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទកាសែតកាលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាប្រកាសថា ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកជាតិឆ្នាំ២០១៧ ត្រូវបានចំណាយថវិកាជារបស់ខ្លួនតែម្តងដើម្បកុំមានខកខានជាយូរបន្តទៀត។
ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រកាសការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកជាតិដោយចំណាយលុយខ្លួនឯងដើម្បីបង្ហាញពីសក្ដានុពលនៃកីឡាទាញព្រ័ត្ររបស់កម្ពុជា ។ ការប្រកួតនេះមាន៨រាជធានី-ខេត្តចូល រួមគឺខេត្តកំពត សៀមរាប កណ្ដាល ព្រៃវែង ស្ទឹងត្រែង ស្វាយរៀង កំពង់ឆ្នាំង និងរាជធានីភ្នំពេញមាន១៣ក្រុម ។ សមាគម-ក្លឹបដែលចូលរួមសរុបចំនួន២០ចែកជា៤៧ក្រុមក្នុងនោះកីឡាករ២៦០នាក់ និង កីឡាការិនីចំនួន២១០នាក់។ សម្រាប់ វិញ្ញាសាដាក់ឲ្យប្រកួតមានចំនួន ៥គឺវិញ្ញាសាបុរសអាយុក្រោម២៣ឆ្នាំ នារីអាយុក្រោម២៣ឆ្នាំ ។បុរសអាយុលើ ២៣ឆ្នាំ នារីអាយុលើ២៣ឆ្នាំនិងវិញ្ញាសាចម្រុះបុរស-នារីអាយុលើ២៣ឆ្នាំ ។ ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកមាស សារិន បានក៏បានបង្ហើបថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាចង់សុំទៅក្រសួងអប់រំយុវជននិង កីឡា អនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិ(National Games) ២០១៨ ឆ្នាំក្រោយនិងចង់សុំរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ដើម្បីធ្វើការប្រមូលផ្តុំកីឡាករផងដែរ៕ ដោយ បូរិន