MENU
|
រាជធានីភ្នំពេញ៖ ការប្រកួតកីឡាវាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧ ដែលរៀបចំឡើងដើម្បីប្រមូលផ្តុំកីឡាករល្អៗនិងប្រមូលថវិកាជួយ មន្ទីរពេទ្យគន្ធបុប្ផាមានកីឡាករវាយកូនហ្គោលមកពី២០ប្រទេសចូលរួម។
សូមបញ្ជាក់ថា មានកីឡាករមកពី ២០ប្រទេសចូលរួមប្រកួតផងដែរ ដែលនៅពេលព្រឹកគឺមានចំនួន ៦៨ នាក់ និង នៅពេលរសៀលគឺមានចំនួន ៧២នាក់ចូលរូមដណ្តើមពានរង្វាន់នេះ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧នេះ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ជា បូរ៉ាអគ្គលេខាធិការសហព័ន្ធកីឡាវាយហ្គោល កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើង ប្រមូលផ្តុំកីឡាករល្អៗដែលមានសមត្ថភាពហើយក៏ ប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌គឺជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ការប្រកួតកីឡាវាយកូនហ្គោលដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនឆ្នាំ២០១៧ ត្រូវបានប្រសិទ្ធិនាមថា “វាយហ្គោលពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី២០១៧” ដោយធ្វើពេញមួយថ្ងៃគឺថ្ងៃទី១២ មេសានៅទីលាន Angkor Golf Resort ។
អគ្គលេខារូបនេះបានប្រាប់ថា ការប្រកួតនេះ មានរយៈពេលមួយថ្ងៃនោះពេលព្រឹកគឺជាការប្រកួតសម្រាប់ថ្នាក់ដឹកនាំជាតិធំៗដែលក្នុងនោះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក៏នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរតែសម្ដេចមិនប្រជែងដណ្ដើម យកពានរង្វាន់ឡើយ ។ នាពេលល្ងាចគឺជាការប្រកួតសម្រាប់កីឡាករដែលមានកម្រិតខ្ពស់ដែលមានកីឡាករជម្រើសជាតិកម្ពុជា ហើយក៏បើកទូលាយឱ្យកីឡាករ បរទេសក៏អាចចូលរួមដោយសេរីផងដែរ ។
សូមបញ្ជាក់ថា ការប្រកួតនាឆ្នាំនេះសម្រាប់កីឡាករវ័យចាស់ត្រូវបង់សិទ្ធប្រកួតចំនួន១៥០ដុល្លារ ឯកីឡាករជំនាញបង់សិទ្ធប្រកួតចំនួន១៨០ដុល្លារ ។ ថ្លៃបង់សិទ្ធប្រកួតនេះគឺសម្រាប់អាហារ ២ ពេលនិងថ្លៃទីលាន៕ ដោយ បូរិន