MENU
|
ខេត្តកំពង់ធំ៖ លោក អែម ហ៊ាត់ ជាឈ្មួញរកស៊ីដឹកឈើគ្រញូងដុះស្លែររាប់សិបឆ្នាំ ចុងក្រោយអស់ល័ក្ខ ត្រូវឃាត់ខ្លួនក្រោយ ការបញ្ជាផ្ទាល់ពី់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ គណៈពេលដែលជនសង្ស័យរូបនេះកំពុងតែ ធ្វើសកម្មភាពដឹកឈើគ្រញូង ដែលមានមុខ ៦០ ប្រវែង១៨ម៉ែត្រចេញពីក្នុងព្រៃតែត្រូវបែកធ្លាយព៏ត៌មាន រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ទើបសមត្ថស្រាវជ្រាវនិងឃាត់ខ្លួនបាន ។
តាមការឲ្យដឹងរបស់កម្លាំងបង្រ្កាបបទល្មើសរបស់ខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ មានការកាប់ឈើគ្រញូងមួយដើមហើយលោក អែម ហ៊ាត់ ដែលជាឈ្មួញឈើដុះស្លែរនេះ បានដឹកកម្មករទៅទីតាំងឈើដើម្បីចាត់ចែងដឹកតាមរយះរថយន្ត ប៊ុកស័រ ខណៈនោះសមត្ថកិច្ចបានបើករថយន្តតាម តែដោយសារតែផ្លូវពិបាកពេក ទើបធ្វើឲ្យរថយន្តរបស់ជនសង្ស័យបើកគេចខ្លួនបាត់ ចំណែកឈើគ្រញូងដែលដឹកនិងប៊ុកស័រ បានបំវៀងដានសមត្ថកិច្ច យកទៅលាក់ទុក ទើបតែថ្ងៃទី២៩ ខែវិឆ្ឆិកា ទើបសមត្ថកិច្ចប្រទះឃើញរថយន្ត មួយបាំងកន្លះដែលជារថយន្តមុខសញ្ញា សមត្ថកិច្ចតាមចាប់កាលពីយប់មុន ទើបសមត្ថកិច្ចដកហូតរថយន្ត និងឃាត់មនុស្សដែលមានឈ្មោះ អែម ហ៊ាត់ ភេទប្រុស អាយ ២៧ឆ្នាំ ពីបទប្រមូលនិងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតិ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ព្រមទាំងរថយន្តមួយគ្រឿង NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-5383 .។
ក្រោយពីចាប់ឃាត់ជនសង្ស័យ សមត្ថកិច្ចឆែកឆេរទូរស័ព្ទ បានប្រទះឃើញភស្តុតាងជាច្រើនដូចជារូបឈើគ្រញូងដែល បានកាប់ប្រុងដឹកចេញ ដែលមានដាក់តំលៃ២០ម៉ឺនដុល្លាឲ្យភាគគីអ្នកទិញ ព្រមទាំងបែប ប៉ាន់ខ្នាតឈើគ្រញូងសម្រាប់ការលក់ទិញ រួមទាំងវិក័យប័ត្រទូទាត់ វេលុយជាច្រើនដែលពាក់ព័ន្ឋនឹងការរកស៊ីឈើគ្រញូង ទើបបញ្ជូនលោក អែម ហ៊ាត់ មកកាន់តុលាការខេត្តកំពង់ធំ។
លោក អែម ហ៊ាត់ ត្រូវបានគេដឹងថា ជាឈ្មួញឈើគ្រញូងដុះស្លែរ ប្រចាំស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយសារកន្លងមកសមត្ថកិច្ចធ្លាប់ហុំព័ទ្ធផ្ទះទាំងយប់ ដោយសារការដឹកឈើគ្រញូងចូលផ្ទះ ហើយបានរំដោះចេញផ្លូវក្រោយផ្ទះ រហូតមកដល់ពេលនេះ បានប្រើស្ទាយដើមដឹកឈើបំវាងសមត្ថកិច្ចចុះឡើង ធ្វើឲ្យផ្អើលទាំងខេត្តកំពង់ធំ ថែមទាំង បានយកឈើគ្រញូងមួយដើម ដែមមានមុខកាត់៦០ ប្រវែង១៨ម៉ែត្រយកទៅលាក់ទុក តែសមត្ថកិច្ចបានចុះដល់កន្លែងកាត់ ឈើទាំងយប់ រួមទាំងរូបឈើក្នុងទូរស័ព្ទរបស់ជនសង្ស័យដែលជាភស្តុតាងគ្រប់គ្រាន់ក្នុងការកសាងសំណុំរឿងតាមនិតិវិធី រីឯកការរុករកឈើគ្រញូងយក្យ និងឈើប្រមូលទិញ បានលាក់ទុកក្នុងព្រៃសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវទីតាំងលាក់ទុក។
ប្រភពព័ត៌មាន បានបញ្ជាក់ថា ការដឹកជញ្ជូនឈើគ្រញូងដោយខុសច្បាប់នេះ មិនមែនទើបតែធ្វើសកម្មភាពយូរហើយ កាលពីមុនសាច់ញាតិ បងប្អូនលោក អែម ហាត់ មានទាំងឃ្លាំងសម្រាប់ស្តុបឈើគ្រញូងមក រាប់សិបតោនសម្រាប់ ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម មុខរបសប្រកបដោយរលូនទាំងនេះ គឺត្រូវបានគេដឹងថាលោក អែម ហាត់ មានខ្នងបង្អែកឈរនៅពីក្រោយ រងចាំអន្តរាគមន៍ ថែមទាំងត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមួយចំនួនធំ ។