MENU
សំណាងឡើងវិញ មុីហ្សុិនយ៉ា ប្តីសាភាពកំហុសនឹង ជូនកាដូហាងសាឡនផ្គាប់ចិត្ត
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:២២ | ៨០០ ដង | ចុចបញ្ចេញមតិ (០)

រាជាធានីភ្នំពេញ៖  គេស្មានថាអាចនឹងជម្រៅស្នេហ៍បែកខ្ញែកហើយក្រោយពីស្វាមីបានប្រើអំពើហឹង្សារហូតចេញក្បាច់គុនវាយមកលើនាងជាំសាច់គ្រប់ជ្រុង។ក្រោយប្តីដឹងកំហុសមុី ហ្សុិនយ៉ាបានសម្រួលចិត្តហើយលើកទោសមួយគ្រាដោយមិនចង់លះលែង។ចំណែកស្វាមីវិញថែមទាំងផ្តល់ជូនហាងសាឡនថ្មីសន្លាងមួយទុកជាការលាងកំហុសជូននាងដើម្បីជាការបន្ទន់ចិត្តក្រោយវៃប្រពន្ឋជាទីស្រឡាញ់មក។

អ្នកនាងមុី ហ្សិនយ៉ាដែលជូរចត់ជាមួយស្នេហារហូតត្រូវស្វាមីជាមន្ត្រីនៅក្រសួងផែនការវាយដំបង្កឲនាងរងផ្លូវចិត្តហើយមហាជនជាច្រើនអាណិតនាងជាពន់ពេក។យ៉ាងណាពេលនេះក្រោយភ្លៀងមេឃស្រលះហើយដោយប្តីសុំទោសរហូតផ្តល់តួនាទីជាថៅកែហាងធំមួយដោយអ្នកគាំទ្រនាងរំពឹងថាស្នេហារបស់នាងនិងមានសេចក្តីសុខឡើងវិញ។ 

ជម្លោះស្នេហាដ៍ក្ដៅគគុករវាង តារាសម្ដែងអ្នកនាង មុី ហ្សុិនយ៉ា និងស្វាមី ជាមន្ត្រីក្រសួងផែនការ ត្រូវបាបញ្ចប់ហើយ បន្ទាប់ពីស្វាមីរបស់នាងប្រកាសសុំទោសចំពោះអ្នកនាង និងបានសន្យារថាឈប់ប្រើហិង្សាលើនាង ដូចដែលតារាសម្ដែងរូបនោះធ្លាប់ទទួលរង។ យ៉ាងណាមិញអ្នកនាង ការសុំផ្សះផ្សាររបស់ស្វាមីមិនមែនជាលើកទី១នោះដោយគ្រាន់តែការផ្សះផ្សារលើកនេះមានការដឹងឮពីចាស់ទុំទាំងសងខាងជាងមុនដែលធ្វើអោយអ្នកនាងជឿជាក់ជាងមុនប៉ុណ្ណោះ។

អ្នកនាងនិយាយថា ហេតុផលនៃការផ្សះផ្សារគឺដោយសារតែអ្នកនាងមិនចង់អោយកូនប្រុសស្រីរបស់នាងកំព្រាឪពុកម្ដាយ ដោយសារតែអ្នកនាងនិងស្វាមី សម្រេចចិត្តលែងលះគ្នាប៉ុណ្ណោះ។ អ្នកនាងថា ក្រោយប្រើហិង្សាលើកចុងក្រោយ ហើយមានការបែករឿងខ្ចរខ្ចាយ ស្វាមីរបស់អ្នកនាងចាប់ផ្ដើមដឹងកំហុសខុសពីមុន ដោយបានចូលខ្លួនសុំផ្សះផ្សារ និងបានទាំងបើកហាងសាឡនអោយអ្នកនាងអស់ដើមទុនប្រមាណជាង៧ពាន់ដុល្លារនៅផ្សារឯករាជ្យ២នៅផ្លូវវ៉េងស្រេង ដើម្បីអោយអ្នកនាងសប្បាយចិត្ត។

អ្ននាងបានចាត់ទុកថា ជម្លោះដែលបានកើតឡើងគឺជាជម្លោះប្ដីប្រពន្ធដែលកើតពីការប្រច័ណ្ឌគ្នាដោយអ្នកនាងបញ្ជាក់ថា ក្រោយការផ្សះផ្សារ គឺស្ថានភាពយល់ចិត្តមានភាពប្រសើរឡើង បើធៀបនឹងមុនពេលកើតជម្លោះ។ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់អ្នកនាង មុី ហ្សុិនយ៉ា តារាសម្ដែងនិងជាសមាជិកគ្រួសារតារាកម្ពុជាក្រោយសម្រេចចិត្តត្រូវរ៉ូវជាមួយស្វាមី។

អ្នកគាំទ្រនាងបាននឹងរំពឹងថានាងពិតជារក្សាចំណងស្នេហាប្តីប្រពន្ឋមួយនេះឲល្អដូចគ្រាដំបូងដោយមិនឲមានដានចាស់វាយដំគ្នាទៀតទេ។ជាពិសេសស្វាមីនាងតាំងចិត្តឲធ្ងន់សំខាន់ប្រពន្ឋជាអ្នកសិល្បៈដែលគេស្គាល់ច្រើនជៀសឲផុតពីការប្រចណ្ឌហើយសួរនាំហេតុផលដោយកាយវិការត្រជាក់ជាការល្អ។                                                

Tags:
  • មុីហ្សុិនយ៉ា
  • សាភាពកំហុស
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥