MENU
|
សមាជិក នៅក្នុងកិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្មឆ្លងទ្វីប TPP បានឯកភាពគ្នា បន្តសកម្មភាពរបស់ខ្លួន បើទើបីអាមេរិកបានដកខ្លួនចេញក្តី។ ក្រោយពេលចូលកាន់តំណែងប្រធានាធិបតី លោកដូណាលត្រាំបានចុះហត្ថលេខាង ដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដោយលោកព្រួយបារម្ភថានឹងធ្វើឲ្យពលរដ្ឋអាមេរិកត្រូវបាត់បង់ការងាធ្វើជាច្រើន។ ហេតុការទាំងនោះបង្ករឲ្យផ្លាសប្តូរជាច្រើននៅក្នុងកិច្ចពិភាក្សា នាំTPP ទៅកាន់អនាគត់ដ៏ភ្លឺស្វាង របស់ប្រទេសជាសកមាជិក។
បន្ទាប់ពីវេទិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក APEC ធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី ២១ខែឧសភា សមាជិក១១ប្រទេសរបស់ TPP សង្ឃឹមថា អាមេរិកនិងពិចារណាឡើងវិញនៅការសម្រេច ចាក់ចេញពី កិច្ចព្រមព្រៀងនេះ។ប្រទេសជាសមាជិកបានសម្រេច កំណើតគោលដៅ ដែលខ្លួនត្រូវដើរពេលគ្មានអាមេរិក។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា TPP នឹងមិនដួលរលំឡើយបើទោះគ្មានអាមេរិក។
ក្នុងពេលជាមួយគ្នានេះដែរ ដំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizerបញ្ចាក់ថា អាមេរិកគ្មានផ្លូវវិលត្រឡប់ចូលទៅកាន់ TPP វិញឡើយ ដោយអាមេរិកចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយដៃគូររបស់អាមេរិកនៅលើពិពភលោក គឺល្អប្រសើរជាង TPP ។
នៅពេលនេះប្រទេស ជាសមាជិក TPP នៅតែបន្តរក្សា កិច្ចព្រមព្រៀងនេះ ប៉ុន្តែ កិច្ចពិភាក្សា ឡើងវិញនិងត្រូវចំណាយពេលវេលាយ៉ាងយូទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេស ញ៉ូវហ្សឺឡែន លោក Todd McClay បានឲ្យដឹងថា «ប្រទេសជាសមាជិកទាំង១១ មានបង្ហាញពីសមគ្គីគ្នា ដើម្បីបន្តដំណើរឆ្ពោះទៅមុខ ។ មន្ត្រី TPP ទាំង១១នឹងជួបប្រជុំគ្នានៅក្នុងប្រទេសជប៉ុន នាខែកក្កដាខាងមុខ។
ដោយឡែក ដើម្បីអោយកិច្ចព្រមព្រៀងពាណិជ្ជកមុ្មTPP ចូលជាធរមាន ប្រទេសសមាជិកត្រូវផ្តល់សច្ចាប័នអោយបានគ្រប់គ្នា នៅខែមិនា ឆ្នាំ២០១៨។ រហូតពេលនេះ ក្នុងចំណោមសមាជិក១១ប្រទេស មានតែនូវែលហ្សេឡង់ និងជប៉ុនប៉ុណ្ណោះដែលបានអោយសច្ចាប័ន។ បញ្ហាពេលនេះដែរ គឺគេត្រូវបញ្ចុះបញ្ចូលវៀតណាម និងម៉ាឡេស៊ី អោយរក្សាជំហររក្សាកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀង TTPធ្លាប់រងការរិះគន់ថាបង្ខូចក្បួនច្បាប់ពាណិជ្ជកម្មជាទូទៅ ដោយផ្តល់ប្រយោជន៍អោយក្រុមហ៊ុនធំថ្នាក់ពហុជាតិច្រើន ហើយអាចធ្វើអោយបាត់បង់អធិបតេយ្យជាតិនិមួយៗ។ នៅម៉ាឡេស៊ី និងនូវែលហ្សេឡង់ ធ្លាប់មានបាតុកម្មច្រើនដងប្រឆាំងកិច្ចព្រមព្រៀង TTP៕