រាជធានីភ្នំពេញ៖ មិនធម្មតាទេតារាប្រេនៗលំដាប់ប្រទេសជាច្រើនដួងនឹងមកជួបជុំគ្នាសម្តែងរាំច្រៀងនៅស្តាតអូឡាំពិករាជធានីភ្នំពេញ។គេជឿថាកម្មវិធីនេះនឹងឆក់បានការទាក់ទាញពីមហាជនខ្លាំងស្របពេលដែលតារាល្បីៗជាច្រើនបាននាំគ្នាចូលរួមយ៉ាងលើសលុបទៅហើយ។
នៅថ្ងៃទី២២ ឧសភា នេះតារាចម្រៀងតារាកំប្លែងពិធីករពិធីការិនី និងតារាសម្ដែងដែលសុទ្ធតែមានឈ្មោះបោះសំឡេងនៅក្នុងភពសិល្ប:យ៉ាងហោចជាង៨០តួ បានប្រកាសរួមគ្នាថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២របស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិកបន្ទាប់ពីព្រឹត្តិការណ៍នេះធ្លាប់បានជោគជ័យម្ដងហើយកាលពីខែ៨ឆ្នាំមុន នៅសាកលវិទ្យាល័យន័រតុន។ នេះជាការរួមកម្លាំងរបស់តារាសិល្ប:ទ្រង់ទ្រាយធំដើម្បីប្រមូលថវិកាពីគ្រប់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ដូចនេះសូមបងប្អូនមហាជនទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីជួយដល់កុមារមានជំងឺសម្រាកនៅពេទ្យគន្ឋបុប្ឋាដើម្បីបានកុសលទាំងអស់គ្នាក្នុងនាមខ្មែរជួយខ្មែរ។