រាជធានីភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា ញឹម ច័ន្ទថន បានរៀបចំពិធីខួបកំណើតចូលវ័យជាង៣០ឆ្នាំរបស់ខ្លួនយ៉ាងហឹកហ៊ាក់កាលពីរាត្រីថ្ងៃទី១៣ខែមីនានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានMango Mango ក្រោមវត្តមានអ្នកសិល្បៈជិតដិតប្រមាណជាង១០០នាក់។
ក្នុងសំលៀកបំពាក់បែបឆើតឆាយ និងការតុបតែងខ្លួនបែបសិចស៊ី ញឹម ច័ន្ទថនប្រលែងខ្លួយមួយចាស់ដៃក្នុងថ្ងៃខួបកំណើតនេះ។ តារាស្រីរូបនេះនិយាយថានាងខកខានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំបែបនេះជាច្រើនឆ្នាំមកហើយ ហើយកម្មវិធីនេះគឺដើម្បីជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួន។ នាងបញ្ជាក់ថាវ័យ៣៦ឆ្នាំហើយនាងពិតជាមិនចង់រំខានអ្នកសិល្បៈច្រើនទេ ប៉ុន្តែដើម្បីជួបជុំគ្នាកម្សាន្តម្តងនាងសម្រេចចិត្តរៀបចំ។ នាងថាពីព្រឹកនាងបានរៀបចំពិធីសូត្រមន្តលើករាសីនៅផ្ទះផ្ទាល់ ហើយអ្វីដែលនាងប៉ងប្រាថ្នាក្នុងថ្ងៃនេះគឺមិនមែនជារឿងស្នេហាទេ តែជាសេចក្តីសុខសម្រាប់ជីវិតគឺសុភមង្គលក្នុងក្រុមគ្រួសារនិងការងារសិល្បៈកាន់តែរីកចម្រើន។ តារាស្រីរូបនេះហាក់លែងនឹកនាំរឿងស្នេហាក្រោយពីបែកបាក់ស្នេហ៍ជាមួយអតីតសង្សាអស់ជិត១០ឆ្នាំមកហើយ។
បើទោះបីជារៀបចំពិធីខួបកំណើតបែបទ្រង់ទ្រាយធំក្តីក៏តារាស្រីរូបនេះបញ្ជាក់ថាមិនចំណាយរាប់ពាន់រាប់ម៉ឺនដុល្លារអាមេរិកដូចតារាដទៃដែរ។ នាងថាកម្មវិធីនេះថោកែហាងដែលជាមិត្តភ័ក្កិបានជួយច្រើន ដែលអាចជួយសម្រួលការចំណាយបើទោះបីជាម្ហូបថ្ងៃនេះគឺជាអាហារបែបប៊ូហ្វេក្តី។ អ្វីដែលនាងរំពឹងថានឹងទទួលបានឆ្នាំថ្មីសម្រាប់ជីវិតនាងគឺសេចក្តីសុខទាំងផ្លូវការយនិងផ្លូវចិត្ត ពិសេសការងារសិល្បៈកាន់តែរីកចម្រើនជាងនេះ។
តារាចម្រៀងរូបនេះនៅមិនដឹងថាពេលណានាងរៀបការនោះទេដែលនាងមិនចង់យកពេលគិតនៅឡើយមិនដឹងជាមានមូលហេតុអ្វីបានជានាងតោះតើយក្នុងជីវិតស្នេហាបែបនេះរហូតបិទតម្លៃស្នេហ៍ទោះជានាងនៅតែស្អាតដដែល។