MENU
តារាកំប្លែងស្រីអូននិងព្រហ្មម៉ាញ ប្រកាសចាប់គូចម្រៀងអាយ៉ៃថ្មី
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ០៩:៥៧ | ១,៧០៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ចាត់ទុកថានេះជាឱកាសសាងឈ្មោះបន្តទៀតដែលតារាកំប្លែងរលកក្រោយស្រីអូនស្រាប់តែត្រូវបានលោកព្រហ្មម៉ាញមើលឃើញទេពកោសល្យច្រៀងអាយ៉ៃបានប្រសើររហូតប្រកាសចាប់ជាដៃគូចម្រៀងបន្ទាប់ពីយាយយ៉យផងដែរ។

តារាកំប្លែងទើបរះនិងនៅក្មេងខ្ចីកញ្ញាស្រីអូនបាននឹងកំពុងព្យាយាមខិតខំបន្តទៀតក្រោយពេលនាងបានបំបែកទីផ្សារសិល្បៈអាយ៉ៃរហូតមានសញ្ញាល្អក្រោយលោកព្រហ្មម៉ាញអនុញ្ញាតឲចាប់ដៃគូឡើងឆាកសម្តែងមិនខុសពីយាយយ៉យដែលជាគូចម្រៀងឆ្នើមគ្មានគូប្រៀប។

មួយរយៈចុងក្រោយនេះកញ្ញាស្រីអូនបានចាប់ដៃគូចម្រៀងច្រៀងអាយ៉ៃជាមួយលោកព្រហ្មម៉ាញដែលជាអ្នកអាយ៉ៃឆ្នើមមានកេរ្តីឈ្មោះល្បីល្បាញរហូតរក្សាបានភាពពេញនិយមអស់ជាច្រើនឆ្នាំគួរឲចាប់អារម្មណ៍។ម្ល៉ោះហើយការអាចឈរជើងសម្តែងអាយ៉ៃផ្តោះផ្តងគ្នាជាមួយតារាជើងចាស់របស់ស្រីអូនព្រមទាំងមានការផ្សាយផ្ទាលមដាក់ទូរទស្សន៍ទៀតនោះធ្វើឲទស្សនិកជនជាច្រើនភ្ញាក់ផ្អើលជាមួយពាក្យពេចន៍ដឺដងដាក់គ្នាមាំងទៅមាំងមកជាមួយដៃគូមិនធម្មតាឡើយដោយអត់នឹកសោះថាអ្នកកំប្លែងស្រីសាច់សរលោងជាជើងក្រោយនេះមានសមត្ថភាពជ្រែងការងារផ្នែកនេញបានដែលជាមុខជំនាញមួយពិបាករកធនធាន។

កញ្ញាស្រីអូនបានរៀបរាប់ឲ្យដឹងក្នុងជំនួបកាលពីពេលថ្មីៗនេះថានាងបានប្រឡូកសិល្បៈទើបតែមានរយៈកាល៣ឆ្នាំប៉ុណ្ណោះដែលអាជីពដំបូងលេងកំប្លែងតែម្តង។អាជីពកំប្លែងនេះបានមកដោយចៃដន្យប៉ុណ្ណោះដែលបានបងប្រុសនាយហុងដាជាអ្នកបើកផ្លូវបញ្ចូលនាងមកសម្តែងគ្រាដែលនាងចេញទៅច្រៀងការគេហើយចៃដន្យខ្វះដៃគូកំប្លែងយកនាងជំនួសឆៅៗតែម្តងទើបឃើញនាងមានដុងក៍បន្តការងាររហូតមកដល់សព្វថ្ងៃនេះ។ជាការណ៍ពិតពីមុននាងជាសិស្សនៅសាលាវិចិត្រសិល្បៈផ្នែកចម្រៀងបុរាណហើយឆ្លៀតពីរៀនទៅច្រៀងភ្លេងការរហូតបានជួបបងៗកំប្លែងរៀមច្បងក៍បានតំណែងជាអ្នកកំប្លែងនេះទៅ។

តារាដែលមានប្រភពចេញពីខេត្តកោះកុងរូបនេះបានថ្លែងទៀតថានាងទើបតែសម្រេចចិត្តចូលជាដៃគូចម្រៀងអាយ៉ៃជាមួយលោកពូព្រហ្មម៉ាញប្រមាណជាជិត១ឆ្នាំចុងក្រោយនេះដោយសម្តែងរួមគ្នាជាមួយគាត់នៃស្ថានីយ៍ទូរទស្សន៍សុីធីអិនដែលមានអ្នកនាងយុគ ចិន្តានិងលិកទុយជាដៃគូពិធីករនឹងផ្សាយផ្ទាល់ទៀត។នាងមិនដែលថាខ្លួនអាចទៅរួចនោះទេនិងកាន់តែព្រួយបារម្ភពេលដឹងថាមកឈរជើងលើវេទិកាល្បីហើយតំណែងនេះគឺមីងយ៉យនិងតារាចម្រៀងផ្សេងទៀតគាត់ជាអ្នកកាន់កាប់ហើយមហាជនសុទ្ឋតែទទួលស្គាល់ថាល្អ។អុីចឹងហើយយើងជាក្មេងបើគិតពីអាយុវិញដូចចៅរបស់លោកពូព្រហ្មម៉ាញឯណោញ។យ៉ាងណាមិញក្រោយពេលសម្រេចគោលការណ៍ពីមួយសប្តាហ៍ទៅមួយសប្តាហ៍នាងត្រូវបានលោកពូព្រហ្មម៉ាញឲខំរៀនវិជ្ជាអាយ៉ៃនេះជាបន្តទៀតព្រោះថានាងអាចទៅបានលោកនឹងបណ្តុះបណ្តាលឲល្អជាធនធានថ្មីដោយឲនាងខំមើលរៀមច្បងនិងអានសៀវភៅកំណាព្យផ្សេងៗឲច្រើនដើម្បីមានចំណេះដឹងទូលាយហើយអាចចាប់ចុងចួនបានភ្លាមៗឆ្លងឆ្លើយគ្នាតទៅតមក។លើសពីនេះអ្នកមីងយ៉យក៍បានផ្តល់ជាយោបល់ផងដែរថានាងអាចជារលកថ្មីក្នុងអាជីពអាយ៉ៃត្រូវតែខិតខំធ្វើឲបានកម្រមានអ្នកចេះណាស់ខ្វះខាតអ្វីមីងយ៉យគាត់នឹងប្រាប់វិធីច្រៀងថ្មីៗទៀត។មូលហេតុបែបនេះហើយនាងបានខិតខំព្យាយាមឲខ្លួនកាន់តែប្រសើរឡើងថែមទៀតដើម្បីបានគ្រងការងារជាអ្នកចម្រៀងអាយ៉ៃនេះឲបានល្អទោះជាលំបាកបែបណាព្រោះនាងស្រឡាញ់នឹងចង់ថែរក្សាស្នាដៃមួយនេះឲល្អបន្តទៀត។

កញ្ញាស្រីអូនដែលមានឈ្មោះពិតសោម ស្រីអូននាងតែងតែចេញមុខកំប្លែងជាមួយក្រុមកំប្លែងល្បីៗដូចជាក្រុមនាយកុយ នាយចាបចៀន នាយខ្ចិបជាដើម។ក្រៅពីកំប្លែងនាងបានសម្តែងនូវខ្សែភាពយន្តបានចំនួនពីររឿងផងដែរដោយនាងរំពឹងថាសិល្បៈរបស់នាងកាន់តែលេចធ្លោគ្រប់ផ្នែកទាំងអស់។      

Tags:
  • តារាកំប្លែង
  • ព្រហ្មម៉ាញ
  • អាយ៉ៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥