ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងភ្លាមៗ និងជាង២០នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ស្រាល ក្នុងឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ រថយន្ត៣គ្រឿងបើកបុកគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតនៅភូមិរំលោង ឃុំវល្លិស រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
ប្រភពព័ត៌មានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពណ៌ស (ឡានបែន) ពាក់ស្លាកលេខភ្នំពេញ 3D-2933 មិនស្គាល់អ្នកបើកបរ ( ចុះរត់គេចខ្លួនបាត់ )បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើបានបុករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ( ឡានការ៉េ )ពាក់ស្លាកលេខភ្នំពេញ 2J-0849 បើកបរដោយឈ្មោះ រឹត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទងបើកបរបញ្ច្រាសទិសគ្នាបណ្ដាឲ្យក្រឡាប់ផ្ងាជើង រួចរថយន្តបែនក៏រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ( ប្រភេទទេសចរណ៍ ) ពាក់ស្លាកលេខភ្នំពេញ 2Q-4362 បើកបរពីកើតមកលិចបណ្ដាលឲ្យស្លាប់៤នាក់ និងរបួស២១នាក់ក្នុងនោះស្រី១០នាក់។
លោក វិន ឡេងហួង មេបញ្ជាការអាវុធហត្ថស្រុកសំរោងទង ចំនួនអ្នកស្លាប់អាចបន្តកើនឡើងទៀត ព្រោះអ្នករបួសខ្លះមាន ស្ថានភាពធ្ងន់ធ្ងរ ។
ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ ធ្វើការវាស់វែងអូសយករថយន្តទាំង៣គ្រឿងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។