កាលពីថ្ងៃទី១៧ខែឧសភា អាមេរិកបានសម្រេចកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀង បរមាណូដែលអីរ៉ងបានចុះហត្ថលេខាងជាមួយប្រទេស ៥+១កាលពីឆ្នាំ ២០១៥។
ប៉ុន្តែលោកត្រានៅតែ បន្តអនុវត្តការដាក់ទណ្ឌកម្ម ទៅលើបុគ្គលមួយចំនួន នៅក្នុងប្រទេសចិននិងអីរ៉ង ដែលជាប់ពាក់ព័ន្ធនិងកម្មវិធីកាំជ្រួចមីស៊ីលរបស់អីរ៉ងនាពេលកន្លងមក។
ការដែលក្រសួងហិរញ្ញវត្ថុអាមេរិក លើកឡើងនៅក្នុងសេចក្តីប្រកាសពីរផ្សេងគ្នាបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកនៅតែមានគោលជំហរតឹងតែងចំពោះអីរ៉ងដដែល បើទោះបីលោកត្រាំបានអនុវត្តទៅតាមកិច្ចព្រមព្រៀង បរមាណូដែលបានចុះហេត្ថលេខាក្តី។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង ការបរទេសអាមេរិក បានបញ្ចាក់ថា អាមេរិក នឹងបន្តការកាត់បន្ថយទណ្ឌកម្មទៅលើប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ បើទោះបីកន្លងមកលោកត្រាំតែងតែគំរាមថានឹងលុបចោលកិច្ចព្រមព្រៀងនោះក្តី។
នៅថ្ងៃទី ១៧ខែឧសភា រដ្ឋាភិបាលលោកត្រាំ បានសម្រេចបន្តអនុវត្ត កិច្ចព្រមព្រៀងដោយមិនលុបចោលនោះឡើយ។ ទាំងនោះជាសញ្ញាមួយយ៉ាងល្អបំផុត នៅក្នុងទំនាក់ទំនងរវាងអីរ៉ងនិងអាមេរិក ។
ប្រធានាធិបតីអីរ៉ងលោក Hassan Rouhani ជាបេក្ខភាពនាំមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីអីរ៉ង នាពេលខាងមុខ ក៏បានប្រកាសរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកនិងប្រទេស 5+1 ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង៕