MENU
ក្មេង៨នាក់ចំណោមមនុស្ស១៣នាក់ បានពុលនំប៉័ងសម្លការីរាកក្អួតនិងក្តៅខ្លាំង នៅឃុំជៀបស្រុកទឹកផុស កំពុងសំរាកព្យាលនៅក្នុងមន្ទីរពេទ្យ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី៣០ ឧសភា ២០១៨, ១៣:១២ | ៩៩៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ យោងតាមរបារការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង អោយដឹងថា និងល្ងាច ថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មន្ទីរពេទ្យបង្អែកខេត្តបានទទួលអ្នកជម្ងឺចំនួន១៣នាក់ ។

ក្នុងនោះមានកុមាចំនួន៨នាក់ ដែលបានពុលនំប៉័ងសម្លការី បណ្តាលអោយរាក ក្អួត និងក្តៅខ្លាំង ពួកគាត់រស់នៅក្នុងភូមិស្រែរបង ដែលមណ្ឌលសុខភាពឃុំជៀប ស្រុកទឹកផុសបានបញ្ជូនមក និងមកដល់ពេលនេះគ្រូពេទ្យខេត្តកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់។

លោក ហ៊ន វង អាយុ៣២ឆ្នាំ ជាជនរងគ្រោះពុលរាកក្អួតខ្លាំជាងគេ កំពុងសំរាកក្នុងអាគារសង្គ្រោះបន្ទាន់បានអោយដឹងថា នៅព្រឹកថ្ងៃទី២៧ ខែឧសភា នៅផ្ទះរបស់ឈ្មោះ ឌីម ប្រពន្ធឈ្មោះនី នៅក្នុងភូមិស្រែរបង ឃុំជៀប បានធ្វើពិធីរៀបចង្ហាន់លោក និងជប់លៀងជូនដំណើរកូនទៅធ្វើការនៅប្រទេសកូរ៉េ ។

ដោយនៅក្នុងពិធីនោះគេបានធ្វើសម្លការីអត់មានបន្លែទេ និងនំបុ័ងអោយភ្ញៀវក្នុងភូមិហូបប្រមាណជាង៥០នាក់។ ក្រោយពីហូបរួចដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី២៨ ខែឧសភា មានកុមារនិងមនុស្សចាស់ចំនួន១៣នាក់ បានពុលរាកផងក្អួតផង និងក្តៅខ្លួនយ៉ាងខ្លាំងដល់៤០អង្សារ ហើយបាននាំគ្នាទៅព្យាបាលក្នុងមណ្ឌ លភាព ឃុំជៀប ស្រុកទឹកផុស ។ ក្រោយពីព្យាបាលនៅក្នុងមណ្ឌលសុខភាពមិនបាត់រាក ក្អួត និងក្តៅខ្លាំង គ្រូពេទ្យក្នុងមណ្ឌលសុខភាពក៏បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះបន្ត។

លោក ហ៊ង វង បានបញ្ជាក់ថាចំពោះរូបលោកតាំងពីពុលមកដល់ពេលព្រឹកថ្ងៃទី២៩នេះ បានរាកនិងក្អួតចំនួនជិត៣០ដង តែព្រឹកនេះមានអាការៈធូរស្រាលបន្តិចហើយ។ តែលោកក៏ឆ្ងល់ដែរថា សម្លការីនំបុ័ងដែលលោកបានហូបនោះតែ១ចានតូច ហូបគ្នា៤នាក់គឺគាត់ ប្រពន្ធគាត់ និងកូនគាត់២នាក់ទៀត តែគេ៣នាក់អត់ពុលទេ បែរជាពុលតែលោកម្នាក់ឯងទៅវិញ ហើយអ្នកហូបទាំងអស់ប្រមាណជាង៥០នាក់ គឺពុលតែ១៣នាក់ប៉ុណ្ណោះ។

ចំណែកលោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងនៅម៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភានេះថាៈ ជនរងគ្រោះពុលចំណីអាហារ មកពីឃុំជៀប ស្រុកទឹកផុស សរុបមានចំនួន១៣នាក់ គឺមានកុមារ៨នាក់ និងមនុស្សចាស់៥នាក់ ។ មកដល់ព្រឹកនេះជនរងគ្រោះភាគច្រើបានធូរស្រាលវិញហើយ។

ដោយឡែក លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា៖ ជុំវិញការពុលចំ ណីអាហារខាងលើនេះ តាមការវិភាគរបស់ក្រុមគ្រួពេទ្យបានវាយតម្លៃថា៖ ការពុលនេះមកពីចំណីអាហារជូរផ្អូមព្រោះលោកឮថាពួកគាត់បានហូបសម្លការីនំបុ័ងនោះវាល់ល្ងាច ដូច្នេះអ្នកពុលមកពីមានសុខភាពខ្សោយ និងហូបច្រើនដល់កំរិតដែលត្រូវពុល បើសិនជាមានសារធាតុពុលវិញ គឺអ្នកហូបទាំងអស់ត្រូវពុ លដូចៗគ្នាហើយ  រឿងនេះមន្ទីរសុខាភិបាលខេត្ត មិនបានយកសំណាកទៅធ្វើការពិសោធន៍នោះទេ គឺបានសម្រេចវាយតម្លៃថា ការពុលនេះមកពីហូបអាហាជូរផ្អូម ៕

Tags:
  • ក្មេង
  • ពុល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥