MENU
|
រាជធានីភ្នំពេញ៖ ដើម្បីកិច្ចការដែលយល់ថាមានសភាពសំខាន់និងហ្មត់ចត់ទុកជាស្នាដៃតារាចម្រៀងយូរឆ្នាំនៅតែមានឈ្មោះអ្នកនាងសួន ចន្ថាសុខចិត្តចោលកិច្ចការមួយចំនួននៅអាមេរិកទុកមួយអន្លើគ្រាដែលកម្មវិធី«ចង់ក្លាយជាតារា»ដែលអ្នកស្រីសួន ចន្ថាជាគណៈមេប្រយោគកុំទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។
បើទោះបីជាអ្នកស្រីសួន ចន្ថាកំពុងតែមានវត្តមានដាក់ពិន្ទុលើទឹកដមសំឡេងដល់បេក្ខជនប្រឡងចម្រៀងនៅកម្មវិធី«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរាក៍អ្នកនាងកំពុងតែបោះបង់ឱកាសចេញទៅបំពេញការងារនៅអាមេរិកក្នុងនាមជាអ្នកសិល្បៈតាមសំណូមពរបងប្អូនខ្មែរនៅទីនោះ។យ៉ាងណាមិញអ្នកស្រីសួន ចន្ថាហាក់យកចិត្តទុកដាក់ក្នុងការដាក់ពិន្ទុប្រឡងចម្រៀងក្នុងទូរទស្សន៍អប្សរាដោយការប្រយ័ត្នខ្ពស់ដើម្បីចម្រាញ់យកអ្នកមានសំឡេងល្អនិងសមត្ថភាពគ្រាដែលតួនាទីគណៈកម្មាការមេប្រយោគកំពុងតែមានការគាំទ្រ។
អ្នកស្រី សួន ចន្ថាបានគូសបញ្ជាក់ឲ្យដឹងថាអ្នកស្រីសូមអរគុណដល់បណ្តាទស្សនិកជនទាំងក្នុងនិងក្រៅស្រុកដែលបានជួយគាំទ្រការងាររបស់អ្នកស្រីក្នុងការបំពេញតួនាទីក្នុងនាមជាគណៈកម្មាការដាក់ពិន្ទុប្រឡងចម្រៀងកន្លងមកនៅក្នុងស្ថានីយ៍ទូរទស្សន៍អប្សរាតាំងពីកម្មវិធីប្រឡងចមរៀង«ផ្កាយរៈក្នុងសួន»រហូតមកទល់ពេលនេះហើយនេះក៍ជាការផ្តល់កិត្តិយសដល់អ្នកស្រីពីសំណាក់ទូរទស្សន៍អប្សរាផងដែរ។អ្នកស្រីគ្មានអ្វីក្រៅតែការព្យាយាមជាបន្តទៀតដាក់ការវិនិច្ឆ័យឲ្យបានល្អក្នុងនាមជាមេប្រយោគប្រឡងចម្រៀងគ្រាដែលកម្មវិធីថ្មី«ចង់ក្លាយជាតារា»របស់ទូរទស្សន៍អប្សរាទើបបង្កើតថ្មីនេះសុទ្ឋតែមានបេក្ខជនល្អៗនិងប្អូនៗក្មួយៗចូលចិត្តនិងមកដាក់ពាក្យគួរឲ្យភ្ញាក់ផ្អើលផងដែរ។
ដោយទឹកចិត្តស្រឡាញ់ការងារជាគណៈមេប្រយោគនេះហើយអ្នកស្រីមិនបានទៅអាមេរិកតាមសំណូមពរបងប្អូនយើងរស់នៅនាយសមុទ្រនោះទេព្រោះថាមិនចង់ចោលការងារនៅអប្សរាបានពិសេសការប្រឡងនេះអ្នកស្រីត្រូវតែនៅមើលការងារនេះឲ្យល្អជាមួយគណៈមេប្រយោគដ៍ទៃទៀតផងដែរ។ចំពោះគម្រោងទៅអាមេរិកក៍គ្មានអ្វីក្រៅពីការងារដែលបងប្អូនខ្មែរនៅទីនោះពឹងឲ្យជួយធ្វើជាមេប្រយោគប្រឡងចម្រៀងក្នុងការប្រឡងចម្រៀងនៅទីនោះដែលគេបានរៀបចំឡើង។ដំណឹងនេះអ្នកស្រីត្រេកអរនៅពេលដែលអ្នកក្រៅប្រទេសផ្តល់តម្លៃបែបនេះនិងសោកស្តាយដែលមិនអាចបំពេញការងារជូនភ្លាមៗស្របពេលដែលការងារនៅអប្សរាទើបតែមកដល់គឺមិនអាចទៅបានគ្រាដែលគេឲ្យតម្លៃថាអ្នកស្រីដាក់ពិន្ទុប្រឡងចម្រៀងសមល្អនិងលេចធ្លោល្អ។ទៅបីជាយ៉ាងណាអ្នកស្រីនៅតែទទួលយកសំណើរនេះជាបន្តទៀតដើម្បីបានធ្វើជាមេប្រយោគនៅអាមេរិកក្នុងការដាក់ពិន្ទុក្រោយការងារនៅក្នុងស្រុកស្បើយព្រោះពេលនេះមមាញឹកទាំងការច្រៀងក្នុងកម្មវិធីមង្គលការជប់លៀងការឡើងសម្តែងតាមស្ថានីយ៍ទូរទស្សន៍ការច្រៀងតាមខេត្តផងដែរ។
អ្នកស្រីបន្ថែមទៀតថាសម្រាប់កម្មវិធីប្រឡើងចម្រៀ«ចង់ក្លាយជាតារា»ក្រៅពីអ្នកស្រីជាគណៈមេប្រយោគគឺមានគណៈកម្មាការផ្សេងៗទៀតសុទ្ឋតែជាអ្នកជំនាញដូចជាឌីជណាណា លោកឌីជេប៊ុមប៊ុយ លោកសុភេនអ្នករៀបចំកម្មវិធី ព្រមទាំងកញ្ញានៅ សូនីតានិងលោករ៉ាស៊ីជាពិធីករដំណើរការកម្មវិធី។ចំណែកការប្រឡងចម្រៀងវិញគឺពិសេសជាងមុនៗវិញ្ញាសាគឺរិតតែពិបាកសម្រាប់ចម្រាញ់យកបេក្ខជនល្អឆ្លាតពូកែនិងមានទឹកដមសំឡេងពិរោះសមជាការឲ្យពិន្ទុនិងមហាជនឲ្យតម្លៃ។