MENU
|
រាជាធានីភ្នំពេញ៖ ក្នុងពេលដែលកូនប្រុសនាយហុងដាក្លាយជាឃាតកសម្លាប់ប្រពន្ឋទី២នាយហុងដាអ្នកនាងឃ្មិបដែលទើបតែដឹងរឿងនិងធ្លាក់ខ្លួនស៊ីឈ្មួលគេកើបស្រូវបេះបន្លែនៅបន្ទាយមានជ័យហាក់សម្តែងការអាក់អន់ចិត្តចំពោះនាយហុងដាទៅវិញដែលជម្រះយកកូនទៅចិញ្ចឹមបែរជាមើលថែរមិនល្អរហូតផ្ទុះរឿងរ៉ាវក្លាយជាជនញៀនថ្នាំនិងជនអគតិប្រើកាយវិការសម្លាប់គេ។
អ្នកនាងរ៉េន សុធារីបានខំប្រមែប្រមូលកម្លាំងដើរខ្ចីលុយគេពីខេត្តបន្ទាយមានជ័យមកភ្នំពេញបាន៥០០បាតដើម្បីធ្វើជាសាហុយចាយវាយក្នុងក្រុងភ្នំពេញទៅមើលកូនប្រុសដែលក្លាយជាឃាតកបំផ្លាញជីវិតប្រពន្ឋទី២នាយហុងដាអតីតស្វាមីខ្លួនក្លាយជាផ្ទាំងរឿងធំបំផុតក្នុងសង្គមសិល្បៈនិងមហាជនក្នុងនិងក្រៅស្រុក។
អ្នកនាងឃ្មិបដែលពេលនេះកលាយជាស្ត្រីមេម៉ាយសារជាថ្មីក្រោយលែងប្តីទី២និងអះអាងថាមានកូនស្រីម្នាក់អាយុ២ឆ្នាំបានសារភាពនូវអាថ៌កំបាំងជាច្រើនក្រោយបាត់មុខពីសិល្បៈដើម្បីគេចចេញពីបណ្តាញសារព័ត៌មានមួយចំនួនវាយបកនូវរឿងអាស្រូវផ្សេងៗមកលើនាង។
នាងឃ្លិបដែលមានមុខជាំប្រែជាមនុស្សមើលមិនស្គាល់ខ្មៅស្បែកបានបង្ហាញការភ្ញាក់ផ្អើលក្រោយដឹងថាកូនប្រុសនាងក្លាយជារឿងធំសង្គមមិនឲ្យតម្លៃនាងថាកូនប្រុសនាងត្រូវបាននាយហុងដាអះអាងថាយកទៅចិញ្ចឹមមិនឲ្យនាងយកទៅចិញ្ចឹមឡើយតាំងពីលែងគ្នា។កូនប្រុសដែលក្លាយជាឃាតកនោះកាលពីតូចគឺរៀនពូកែនិងស្តាប់បង្គាប់ឪពុកម្តាយតែដល់បែកពីនាងរាប់ខែឆ្នាំបែរជាធ្លាក់ខ្លួនទៅជារឿងបែបនេះនាងពិតជាភ្ញាក់ផ្អើលមិននឹកស្មានឡើយ។ការត្រឡប់មកភ្នំពេញនេះគឺបំណងចង់មកមើលកូនប្រុសរបស់នាងដែលមានរឿងគ្រាដែលទើបតែដឹង។នាងនៅស្រុកបន្ទាយមានជ័យក៍ព្រោះតែមិនចង់នៅភ្នំពេញស្របពេលដែលនាងត្រូវគេចោទថាយកប្តីគេយកប្តីឯកឧត្តមឬប្តីនៅអាមេរិកទៅនៅទីនោះដែលធាតុពិតនាងទៅបន្ទាយមានជ័យនៅជាមួយលោកឪពុកជីវ៉ាន់ស៊ុយហើយបួនឆ្នាំក្រោយបានជ្រើសយកប្តីមួយទៀតកុំឲ្យគេថាយើងជាស្ត្រីនៅម្នាក់ឯងគេមើលងាយដោយមិនមែនផិតក្បត់ស្វាមីរត់ចោលនោះទេ។
នាងសារភាពទៀតថានាងលែងលះគ្នាផឹងរហូតខំដាច់ចិត្តឲ្យកូនទៅនៅជាមួយហុងដាដោយសារតែលោកហុងដាគាត់ញៀនល្បែងនិងស្រីព្រោះនាងបាននិយាយរួចហើយថាឲ្យខំរកលុយទិញដីធ្វើផ្ទះឬទិញផ្ទះទុកដើម្បីជ្រកកុំឲ្យជួលគេហើយស្រីមានៗទៅតែស៊ីហើយឲ្យលុយទៅតែបំណងនេះមិនបានសម្រេចនោះទេទើបនាងឈប់និយាយនិងលែងលះគ្នាតែម្តង។អតីតតារាកំប្លែងក្រុយនាយកុយរូបនេះលើកឡើងទៀតថាខ្លួនបានមកភ្នំពេញច្រៀងផងទៅមើលលោកឪពុកឈឺផងនៅពេទ្យកេតុមាលារហូតទាល់តែគាត់លាចាកនាងបានទៅនៅបន្ទាយមានជ័យវិញសុខចិត្តទៅធ្វើស្រែបេះបន្លែលក់រាវខ្យងខ្ចៅដើម្បីបិទរឿងរ៉ាវមិនឲ្យគេដឹងឡើយ។យ៉ាងណាមិញនាងមានបំណងចង់មកជួបកូននៅក្នុងពន្ឋាគារចង់ផ្តាំពាក្យពេចន៍ល្អៗខ្លះដល់កូនដើម្បីធ្វើជាមនុស្សតាំងចិត្តជាកុសលកុំគិតច្រើនដឹងខុសត្រូវកែ។
តារាកំប្លែងអភ័ព្ទនេះបានលើកដៃអំពាវនាវដល់មហាជនសម្តេចឯកឧត្តមមួយចំនួនមេត្តាជួយដល់រូបនាងនិងលោកពូរបស់នាងនិងម្តាយមីងនាងនៅបន្ទាយមានជ័យដែលក្រនៅខ្ទមគ្មានភ្លើងអគ្គិសនីប្រើនោះទេមានតែពិលតូចមួយប៉ុណ្ណោះ។យ៉ាងណាគេនៅមិនទាន់ដឹងថានាងហុងដាមានប្រតិកម្មបែបណានោះទេជុំវិញរឿងដែលនាងឃ្មិបបានបរិយាយរឿងពាក់ព័ន្ឋនិងស្នេហាអតីតកាលនិងរំលឹករឿងអតីតកាលនាពេលនេះគ្រាដែលលោកកំពុងតែខូចចិត្តប្រពន្ឋក្រោយចាកចេញគ្មានវិលវិញនិងកំពុងធ្វើបុណ្យ៧ថ្ងៃ។