រាជធានីភ្នំពេញ៖ ផ្ទុយពីតារាសម្តែងតារាចម្រៀងមួយចំនួនដែលប្រាថ្នាទៅសម្តែងនៅអាមេរិកម្នាក់ៗសុទ្ឋតែតាំងជំហរទៅឲបានច្រើនខែព្រោះថានៅទីនោះជាទឹកដីជឿនលឿននិងសម្បូរដុល្លារគ្រប់ទិស។យ៉ាងណាក៍ដោយអ្នកនាងកាឆយហាក់មានការចម្លែកបន្តិចដោយសារតែបានទៅអាមេរិកហើយបែរជាសម្តែងរយៈពេលខ្លីជាងគេគ្រាដំណើរទៅបីខែហើយលៃលកពេលបាន២ខែព្រោះចំណងក្នុងស្រុក។
តារាកំប្លែងល្បីឈ្មោះអ្នកនាងយូ សុខសុធា ហៅកាឆយ ប្រាប់ឱ្យដឹងថា នាងនឹងចាកចេញពីប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះហើយ ទៅសម្ដែងនៅលើទឹកដីអាមេរិក ដោយសមាគមខ្មែរនៅទីនោះជាអ្នកធានា ។ មិនអាចសម្ដែងរហូតដល់៣ខែតាមការចង់បានរបស់អ្នកធានាទេ គឺបានតែរយៈពេល២ខែប៉ុណ្ណោះ ។ នៅអំឡុងខែកញ្ញាខាងមុខនេះ នាងនឹងត្រូវធានាចេញដោយសមាគមខ្មែរនៅសហរដ្ឋអាមេរិក ដោយវាគឺជាការងារក្រៅស្រុកថ្មីមួយបន្ទាប់ពីខកខានចេញទៅក្រៅស្រុកអស់រយៈពេលជាយូរកន្លងមក ។
អ្នកនាងកាឆយធ្លាប់ចេញទៅសម្តែងនៅបារាំង៣លើក និងអូស្ត្រាលី១លើក ។ បន្ទាប់មកនាងលែងចេញទៅក្រៅប្រទេសដោយសារតែត្រូវច្រៀងកាត់សក់ផង ច្រៀងកម្មវិធីផង និងសម្ដែងភាពយន្តផងនៅក្នុងស្រុក ។
អ្នកនាងកាឆយសម្រេចចិត្តទទួលសម្ដែងនៅលើទឹកដីអាមេរិក ដោយសារតែជាប្រទេសសម្បូរជនរួមជាតិខ្មែររស់នៅ និងជាប្រទេសដែលនាងមិនធ្លាប់ទៅ ។
អ្នកនាងកាឆយនិយាយថា «សមាគមខ្មែរដែលធានាយកខ្ញុំទៅច្រៀងនៅលើទឹកដីអាមេរិកនោះ បានចាត់ចែងលើការរត់ច្បាប់រួចហើយ ដោយគ្រោងឱ្យខ្ញុំនៅសម្ដែងដល់ទៅ៣ខែពេញជាមួយលោកដួង សុខគា និងតារាបង្ហាញម៉ូដកញ្ញាអុឹង និមល ប៉ុន្តែខ្ញុំមិនអាចទទួលសម្ដែងបានទេ ក្នុងពេលដែលខ្ញុំក៏បានកុងត្រាការងារក្នុងស្រុកមិនអាចទៅយូរតាមការចង់បាន ។ បើការចេញដំណើរចេញរួចនៅអំឡុងខែ៩ នោះ ខ្ញុំនឹងអាចបន្តសម្ដែងដល់ទៅ២ខែពេញ ប៉ុន្តែបើការធានាចេញពន្យារពេលដល់អំឡុងខែ១០ នោះការទទួលសម្ដែងក៏មិនបាន២ខែនោះដែរ ដោយសារតែខ្ញុំជាប់ទទួលកុងត្រាការងារក្នុងស្រុករួចហើយ» ។
អ្នកនាងកាឆយ សប្បាយចិត្តដែលមានអ្នកធានាឱ្យចេញទៅសម្ដែងនៅក្រៅប្រទេស ជាពិសេសទឹកដីអាមេរិកដែលនាងប្រាថ្នាចង់ទៅសម្ដែងឱ្យបានម្ដងសម្រាប់អាជីពសិល្បៈកំប្លែង និងចម្រៀង។