MENU
|
ការគំរាមកំហែងវាយប្រហាររបស់អាមេរិកដោយបញ្ចូនទាំងនាវាផ្ទុកយន្តហោះ នាវាមុជទឹកបំពាក់មីស៊ីល៧០០ដើមនិង យន្តហោះទម្លាក់គ្រាប់បរមាណូ ទៅកាន់ឧប្បទ្វីបកូរ៉េមិនធ្វើឲ្យកូរ៉េខាងជើងភ័យព្រួយសូម្បីតែបន្តិច មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើងបន្តបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបញ្ឈឺអាមេរិកនិងសម្ព័ន្ធទៀតផង។
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃទី១៤ខែឧសភា បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិហើយចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់បញ្ចៀសការប៉ះទង្គិចគ្នាកើតឡើង។
តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ចាក់ថា «ការសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចាក់យ៉ាងច្បាស់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងគឺខុសទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ការប្រកាស ស្នើរសំខាងលើរបស់ចិនកើតឡើងក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើងកំពុងតែតានតឹងខ្លាំងឡើងដូច្នេះបើភាគីពាក់ព័ន្ធមិនរក្សាការអត់ធ្មត់ទេនោះនឹងមានសង្គ្រាមកើតឡើងនៅឧប្បទ្វីកូរ៉េជាមិនខាន។
ក្នុងថ្ងៃជាមួយគ្នានេះដែរអ្នកនាំពាក្យ វិមាក្រែមឡាំរុស្ស៊ីបានបញ្ចាក់ថា ប្រធានាធិបតីពូទីនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ។ ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង កើតឡើងចំពេលដែលចិនបានរៀបចំកិច្ចប្រជុំកំពូលដែលមានមេដឹកនាំ២៨ប្រទេសចូលរួមក្នុងនោះមានប្រធានាធិបតីរុស្ស៊ីលោកពូទីនផងដែរ។
ហេតុអ្វីបានជាកូរ៉េខាងជើងបាញ់មីស៊ីលនាពេលនេះ? ទីក្រុងព្យុងយ៉ាងកំពុងតែបំផ្លាញកិច្ចប្រជុំរបស់ចិនឬ? នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលចិនចាប់ផ្តើមនៃវេទិការសេដ្ឋកិច្ច ដែលជា ព្រិត្តិការដ៏សំខាន់បំផុតរបស់ចិន ក្នុងការគ្រប់គ្រងសន្តិសុខសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល។
ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងធ្វើឡើងនៅជាបព្រំដែនចិន ធ្វើឲ្យ ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក បង្វែរការចាប់អារម្ភ មកកាន់កូរ៉េខាងជើង ជាជាងវេទិការសេដ្ឋកិច្ច ។
សារព័ត៌មាន New York Times បានដកស្រងព័ត៌មានពីកម្លាំងទាហានចិនបានឲ្យដឹងថា មីស៊ីលខាងលើ បានបាញ់ចេញពីទីក្រុង Kusong ភាគខាងជើងកូរ៉េខាងជើង ហើយហោះហើរបានប្រមាន៧០០គីឡូម៉ែត្រក៏ធ្លាក់នៅក្នុងតំបន់សមុទ្រចន្លោះកូរ៉េខាងត្បូងនិងជប៉ុន។
មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់នៅពេលព្រឹក ថ្ងៃទី១៤ខែឧសភា ហើយធ្លាក់តំបន់សមុទ្រមានចម្ងាយពីរុស្ស៊ីប្រមាន ១០០គីឡូម៉ែត្រប៉ុណ្ណោះ។
សារព័ត៌មាន CNN បានដកស្រងសម្តី មន្ត្រី អាមេរិកបានបញ្ចាក់ថា មីស៊ីលកូរ៉េខាងជើងបានធ្លាក់នៅចម្ងាយពីតំបន់ Vladivostok ដែលមានទីតាំងកងពលប៉ាស៊ីហ្វិក របស់រុស្ស៊ីឈរជើងនៅទីនោះ។
ក្នុងពេលជាមួយក្នានោះដែរ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានលើកឡើងថា «មិនអាចស្មានដល់ថា រុស្ស៊ី ពេញចិត្ត និងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលធ្លាក់នៅជិតទឹកដីរុស្ស៊ី ច្រើនជាង ជប៉ុននោះ»។
សេតវិមានបានប្រកាសថា ប្រធានាធិបតីដូណាលត្រាំបានអំពាវនាវ ឲ្យដាក់ទណ្ឌកម្មកូរ៉េខាងជើង ខ្លាំងជាងនេះទៀត ដោយចាត់ទុកព្រិត្តិការ បាញ់មីស៊ីលនៅពេលនេះជាការ បញ្ចាក់ស្នើរឲ្យដាក់ទណ្ឌកម្មបន្ថេម។
ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលមានទស្សនផ្សះផ្សាជាមួយ កូរ៉េខាងជើងលោក Moon Jae in បានថ្កោលទោស ការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃទី១៤ខែឧសភា ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។ លោក មូនបញ្ចាក់ថានិងមានសកម្មភាពតបតទៅនឹង ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង។
ចំណែកជប៉ុនវិញ នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេ បាន ថ្កោលទោស ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង គឺចាការគំរាមកំហែងដល់ជប៉ុន បំពានសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ៕