MENU
|
រាជធានីភ្នំពេញ៖ បុរសម្នាក់ជាប្រធានការិយាល័យនីតិកម្មក្រសួងធនធានទឹក ខណះបើករថយន្តចេញពីកម្មវិធីនៅកោះពេជ្រមកដល់ផ្លូវបត់ចូលផ្ទះទៅហើយស្រាប់តែមានខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមកតាមបាញ់សម្លាប់ត្រូវចំនួនបីគ្រាប់បណ្តាលអោយស្លាប់ក្នុងរថយន្តតែម្តង។ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើកាលពីម៉ោងប្រហែល២១និង៣០នាទីយប់ថ្ងៃទី១៣ឧសភា២០១៧នៅចំនុចមុខផ្ទះលេខ៤៤១អឹសូន្យផ្លូវលំភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបខណ្ឌពោធីសែនជយ័។
បុរសដែលគេបាញ់សម្លាប់ឈ្មោះ សឿង ផានិត អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរ ជាប្រធានការិយាល័យនីតិកម្មក្រសួងធនធានទឹកស្នាក់នៅផ្ទះលេខ៨៥១ផ្លូវលំភូមិប៉ប្រក់ខាងត្បូងសង្កាត់កកាបខណ្ឌ័ពោធិសែនជយ័។
ប្រភពបានប្រាប់ឱ្យដឹងថាមុនកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាកកាម៉ារីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2P -9758 ចេញមកពីហូបការនៅកោះពេជ្រខណះត្រលប់មកផ្ទះវិញដល់ចំនុចមុខផ្ទះលេខ៤៤១ផ្លូវលំភូមិប៉ប្រក់ខាងត្បូងសង្កាត់កាកាបស្រាប់មានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងធ្វេីម៉ាកឌ្រឹមសង់សេ១២៥ពណ៍ខ្មៅមិនចាំផ្លាកលេខប្រដាប់ដោយអាវុធខ្លីមួយដើមមិនស្គាល់ម៉ាកមកធ្វើសកម្មភាព
បាញ់សំដៅជនរងគ្រោះនៅក្នុងរថយន្តចំនុចទ្វាខាងឆ្វេងចំនួនបីគ្រាប់បណ្តាលអោយត្រូវស្លាប់តែម្តង។ បន្ទាប់ពីជនសង្ស័យបាញ់រួចបានជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេសនិងវិជ្ជសាស្ត្ររាជធានីភ្នំពេញចុះមកពិនិត្យសាកសពខាងលើឃើញថាត្រូវបានឃាត់ករជាខ្មាន់កាំភ្លើងបាញ់ត្រូវចំនួនបីគ្រាប់ចំស្មាខាងឆ្វេងចំនួនបីកន្លែងបណ្តាលអោយស្លាប់នៅនិងកន្លែនិងបន្សល់ទុកសំបកគ្រាប់ចំនួន០២គ្រាប់នៅកន្លែងកើតហេតុផង។
ក្នុងករណីនេះសមត្ថកិច្ចនូវមិនទាន់សន្និដ្ឋានថាជារឿងគុំនុំឫក៍ជាករណីឃាត់កម្មនៅឡើយទេដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយសពក្រោយពិនិត្យរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។