MENU
|
ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ ដែលបានទៅបំរើការងារនៅឯប្រទេសថៃ ប្រមាណជាង៣ឆ្នាំមកហើយនោះ ត្រូវបានតម្រួតថៃចាប់ខ្លួនដើម្បីបញ្ជូនទៅកាន់តុលាការក្រោយពីជនជាតិខ្មែររូបនេះបានធ្វើសកម្មភាពចាក់សំលាប់ទៅលើស្ត្រីម្នាក់ដែលជា ជនជាតិថៃ និងជាថៅកែស្រីរបស់គេផ្ទាល់ រួចមក ដោយសារតែគំនុំ។
គួរបញ្ជាក់ដែរថា កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើងត្រង់ចំណុចភូមិ៩ ឃុំខ្លងនឹង ស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ប្រទេសថៃ។
ដោយសារតែមានករណីឃាតកម្មទៅលើស្ត្រីម្នាក់ឈ្មោះ ថុនផនផាន់ សែងប្រាសិទ្ធអាយុ៤៧ឆ្នាំ មានមុខរបរជាអាជីវករលក់ទំនិញក្នុងផ្សារមួយកន្លែង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបានធ្វើការត្រួតពិនិត្យគឺសង្គេតឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករប្រើកាំបិតស្រួច ចាក់ទៅលើរាងកាយជាច្រើនកន្លែង បណ្តាលអោយស្លាប់នៅខាងមុខផ្ទះ ។ ស្របពេលជាមួយគ្នានោះដែរកាមេរ៉ាសុវត្ថិភាព ក៏បានផ្តិតជាប់រូបភាព
យុវជនម្នាក់ដែលបានផ្លោះរបងទាំងមុនធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព ព្រមទាំងបានកាក់រថយន្តតាក់សុីជិះចេញដើម្បីគេចខ្លួនផងដែរ ។ មិនត្រឹមតែសំម្លាប់ប៉ុណ្ណោះទេ
ឃាតករបានរើ កកាយក្នុងបន្ទប់យកទ្រព្យសម្បត្តិមួយចំនួនទៅជាមួយផងដែលក្នុងនោះមាន លុយថៃចំនួន ៦ ៣៨៥ បាត ព្រះបដិមាលោហៈ ស្រោបមាសចំនួន ៦ អង្គ និងអាវុធខ្លួនធុន ២២មីល្លីម៉ែត្រ១ ដើម ។
នៅក្នុងឱកាសនោះដែរ កូនស្រីរបស់ស្ត្រីរងគ្រោះបានអះអាងទៅលើកាមេរ៉ាសុវត្ថិភាពថាយុវជនដែលជាឃាតករនោះ មានឈ្មោះ ទូច វុទ្ធី អាយុ៣០ឆ្នាំ ជាពលករខ្មែរ និងជាកម្មករជួយលក់ដូរអោយម្តាយនាងថែមទៀតផង ដោយគេក៏ធ្លាប់ចេញ ចូលផ្ទះនេះជាញឹកញាប់ ដើម្បីញាំុបាយ ញុាំទឹក តែនៅមុនពេលកើតហេតុ៣ថ្ងៃ រូបគេត្រូវបាន ម្តាយនាង ស្ត្រីរងគ្រោះ បណ្តេញអោយឈប់ពីការងារ ដោយសារតែរូបគេបានប្រើប្រាស់គ្រឿងញៀនខ្លាំងពេក ។
ក្រោយពីបានកំណត់អត្តសញ្ញាណជនសង្ស័យច្បសស់លាស់ហើយនោះ សមត្ថកិច្ចបានប្រតិបត្តិការចេញស្ទាក់តាមបណ្តាផ្លូវសំខាន់ៗ ព្រោះគេយល់ថា ជនសង្ស័យប្រាកដជាគេចខ្លួនទៅរកស្រុកកំណើតរបស់គេវិញជាមិនខាន នៅទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅវេលាម៉ោង១០ យប់ ថ្ងៃដដែល ត្រង់ចំណតរថយន្តក្រុង ក្នុងស្រុកអារញ្ញាប្រាក់ថេតខេត្តស្រះកែវ ។
នៅវេលាម៉ោង១០ និង២០ នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ តម្រួតថៃបានដាក់កំម្លាំងចំនួន៥០នាក់ ដើម្បីការពារជនសង្ស័យក្នុងការបញ្ជូនខ្លួនទៅកាន់ទីតាំងកើតហេតុអោយធ្វើត្រាប់ឡើងវិញនូវសកម្មភាពដែលខ្លួនបានសំម្លាប់ស្ត្រីរងគ្រោះនោះដែលនៅទីនោះដែរក៏មានប្រជាពលរដ្ឋរាប់រយនាក់ កំពុងរង់ចាំមើលមុខឃាតករ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ការដែលខ្លួនធ្វើបែបនេះគឺដោយសារតែខឹងនឹងស្ត្រីរូបនេះ បណ្តេញខ្លួនអោយឈប់ពីការងារ ទើបខ្លួនបានផ្លោះរបងចូលទៅរង់ចាំក្នុងបរិវេណផ្ទះស្ត្រីរងគ្រោះ គាប់ជួនពេលនោះដែរស្ត្រីរូបនោះក៏បានជិះម៉ូតូមកដល់ល្មម ប៉ុន្តែពេលក្រលេកឃើញគេក៏រត់ប្រុងចេញទៅក្រៅ ទើបខ្លួនបានចាក់សំម្លាប់តែម្តង ហើយក៏បានចូលទៅក្នុងផ្ទះប្រមូលរបស់ របរបានមួយចំនួនហើយក៏បានរត់គេចខ្លួនបំនងទៅកម្ពុជាវិញ តែក៏ត្រូវចាប់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចថៃរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕