MENU
|
ខេត្តកំពង់ស្ពឺ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៥នាក់បានមកធ្វើសកម្មភាពឱ្យគ្រូខ្មែរធ្វើជាស្រោចទឹកលើករាសី បានភ្ជុងប្លន់យកព្រះសំរិទ្ធ៣អង្គ នៅភូមិស្រែចែង ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីនគបាលដែលបានឱ្យដឹងថាករណីនេះមានក្រុមចោ៥នាក់ចូលប្លន់យកព្រះសំរិទ្ឋ៣ព្រះអង្គមានទំងន់៩គីឡូក្រាមមានតំល្លៃរាប់ពាន់លានដុល្លានៅក្នុងភូមិស្រែកក់ឃុំរលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ហេតុការណ៍ក្រុមចោរចូលប្លន់យកព្រះធ្វើអំពីសំរិទ្ឋនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២៥នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលត្រូវក្រុមចោរចូលផ្ទះប្លន់យកព្រះបដិម៉ាករ៣ព្រះអង្គធ្វើពីសំរិទ្ធនោះមានឈ្មោះស៊ិន រឹមភេទប្រុសអាយុ៥១ឆ្នាំមានមុខរបរធ្វើស្រែរស់នៅភូមិស្រែកក់ឃុំរលាំងចក់ស្រុកសំរោទងខេត្តកំពង់ស្ពឺត្រូវក្រុមចោរ៥នាក់ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាក់បានចូលទៅផ្ទះជនរងគ្រោះដើម្បីធ្វើទឹកមុន។
ប្រភពបានបន្តថាក្រោយពីជនរងគ្រោះយកព្រះទាំង៣ព្រះអង្គដាក់ក្នុងផ្ទិលទឹកហើយក្រុមចោរម្នាក់ក្នុងចំនោម៥នាក់បានដកកាំភ្លើងភ្ជុងជនរងគ្រោះនិងគំរាមមិនឱ្យស្រែក។ហើយក្រុមចោរយកក្រមាចងមាត់ចងជើងនិងដៃជនរងគ្រោះជាប រួចក្រុមចោរបាននាំគ្នារត់ចុះមកក្រោមផ្ទះជនរងគ្រោះពេលនោះក្រុមចោរជួបជាមួយកូនប្រុសជនរងគ្រោះឈ្មោះសុខសារ៉េតភេទប្រុសអាយុ៣១ឆ្នាំមុខរបរសន្តិសុខរោងចក្រដេកអង្រឹងក៍បានប្រតាយប្រតប់គ្នាត្រូវក្រុមចោរវាយ១ដំបងបណ្តាលឱ្យសន្លាប់ទើបក្រុមចោរត់គេចខ្លួនទៅទិសខាងកើតភូមិបានជិះម៉ូតូរត់បាត់ស្រមោល។
ជនរងគ្រោះឈ្មោះស៊ិន រឹមបាននិយាយថាកាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧កន្ក្មងមកមានក្រុមចោខាងលើ បានមកផ្ទះគាត់ម្តងដើម្បីសុំទិញព្រះអង្គសំរិទ្ធទាំង៣ព្រះអង្គនោះដោយឱ្យតំល្លៃ១ខាំ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិច។
តែគាត់មិនព្រមលក់ទើបព្រឹកថ្ងៃទី24.ខែឧសភានេះក្រុមចោនោះបានទិញទឹកសុទ្ឋមកឱ្យគាត់ជាគ្រូនោះស្រោចទឹកលើករាសីដើម្បីសុំសុខសប្បាយពេលនោះក្រុមចោទាំនោះបានដកកាំភ្លើងភ្ជុងគាត់រួចក៍យកព្រះអង្គសំរិតនោះតែម្តងទៅ។
នៅក្នុងករណីខាងលើនេះកម្លាំនគបាលនៃការិយាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តនាព្រឹកថ្ងៃទី25.05.2017បានដាក់កម្លាំងតាមរកមុខសញ្ញានិងសហការជាមួយកម្លាំនគបាលខេត្តដែលមានព្រំប្រទល់ជាប់គ្នាដើម្បីតាមប្រមាញក្រុមចោទាំងនោះ។