ខេត្តបាត់ដំបង៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយបានការអនុញ្ញាតិពីលោកនួន សាន ព្រះរាជអាជ្ញអមសាលាដំបូងខេត្តបាត់ដំបង នគរបាលស្រុកថ្មគោល។
លោកវរសេនីយ៍ត្រីផង់ សុភាព ជាអធិការនគរបាលស្រុករួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាម៉ឺនបានចុះបង្ក្រាបករណីលួចមានស្ថាន ទម្ងន់ទោសគាស់ផ្ទះនៅក្រុមទី១០ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់១-ឈ្មោះឈឿន រិទ្ធភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិគោកត្រប់ ឃុំតាម៉ឺនស្រុក ថ្មគោល ខេត្តបាត់ដំបង។ ២-ឈ្មោះ ប៉ូច រ៉ាត់ ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដកហូតសម្ភារៈជាភស្តុតាងរួមមាន ម៉ូតូចំនួន0១រឿងរទេះរុញជាមធ្យោបាយដឹកសម្ភារៈ ១ដែកស្បែងចំនួន0១ទូរទឹកកកធំចំនួន0១អាំងស៉ីវីទ័រទុបភ្លើងសម្រាប់ឧបករណ៍ផ្សារដែកចំនួន0២ធុង បាស់ធំៗចំនួន២ក្បាល ចាក់ស៉ីឌីចំនួន0១ក្បាលម៉ាស៉ីនដេរចំនួន0១ ជនសង័្សយនិងវត្ថុតាងការិយាល័យជំនាញកំពុងចាត់ការតាមនីតិវិធី ៕