MENU
|
មន្ត្រីចារកម្ម របស់មន្ទីបញ្ចកោណអាមេរិកបញ្ចាក់ថា កូរ៉េខាងជើងត្រូវ ឆ្លងកាត់នៅឧប្បស័គ្រជាច្រើនទៀតទើបអាចផលិតមីស៊ីលឆ្លងទ្វីប ICBM បំពាក់ក្បាលគ្រាប់បរមាណូដែលអាចបាញ់ដល់ទឹកដីអាមេរិក ។
សារព័ត៌មាន Bloomberg បានផ្សាយថា អ្នកនាំពាក្យមន្ទីបញ្ចកោណ លោក William Marks បានបញ្ចាក់ថា បើទោះបីមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន នឹងពង្រីកសកម្មភាពផលិតអាវុធ មិស៊ីលឆ្លងទ្វីប បាញ់ដល់អាមេរិកនោះគឺត្រូវតែចំណាយពេលយ៉ាងយូទៀតទើបអាចសម្រេចបាន។
ក្នុងពេលជាមួយគ្នានោះ ភាពតានតឹងនៅឧប្បទ្វីបកូរ៉េ មិនទាន់មានសញ្ញា ថយចុះនៅឡើយ ដោយទីក្រុងព្យុងយ៉ាងបន្តសាកល្បង កាំជ្រួចមីស៊ីលបើទោះបីរងការប្រឆាំង និងដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ និងអាមេរិកក្តី។ នៅពេលនេះ អាមេរិក បានបញ្ចូនអាវុធ គ្រាប់គ្រាន់ទៅកាន់ឧប្បទ្វីបកូរ៉េ ដែលជាការត្រៀមលក្ខណវាយប្រហារទៅលើ កូរ៉េខាងជើង។
មន្ត្រីចារកិច្ចអាមេរិកបានបញ្ចាក់ថា កូរ៉េខាងជើងអាចចំណាយពេលដល់ឆ្នាំ២០២០ ទើបអាចផលិត មីស៊ីលឆ្លងទ្វីបបាញ់ដល់ទឹកដីអាមេរិក។ ប៉ុន្តែមិនប្រាកដថាហោះទៅដល់អាមេរិកនោះឡើយគឺត្រូវឆ្លងកាត់ រនាំងការពារជាច្រើនទៀតរបស់អាមេរិក។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ កម្លាំងយោធារបស់ព្យុងយ៉ាង កំពុងតែរីកដុះដាលខ្លាំងក្លាឡើង ប៉ុន្តែនៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់ ក្រោយកម្លាំងទ័ពសេអ៊ូល ដែលជាប់ចំណាត់ថ្នាក់លេខទី១១ ក្នុងពិភពលោក។
ការស្ទង់មតិរបស់ Global Firepower ទើបបានចេញនូវលទ្ធផល ចាត់ថ្នាក់ប្រចាំឆ្នាំ ចំពោះកងកម្លាំងប្រដាប់អាវុធពិភពលោក កាលពីថ្ងៃពុធ ដោយបង្ហាញឲ្យឃើញថា កងកម្លាំងយោធារបស់កូរ៉េខាងត្បូង អាចយកឈ្មះកងទ័ពកូរ៉េខាងជើង បានយ៉ាងងាយ ក្នុងករណីមានជម្លោះណាមួយកើតឡើង។
យោងតាមការចុះផ្សាយ របស់គេហទំព័រ UPI បានឲ្យដឹងថា យោធាទីក្រុងព្យុងយ៉ាង ដែលមានតួនាទីដ៏លេចធ្លោរ ក្នុងការការពាររបបរដ្ឋាភិបាលរបស់ គីម ជុងអ៊ុន ត្រូវបានគេចាត់ថ្នាក់ លំដាប់លេខ២៣ នៃភាពខ្លាំងក្លាបំផុត ក្នុងពិភពលោក ហើយលំដាប់ថ្នាក់នេះ គឺស្ថិតនៅក្រោមអូស្ត្រាលី ប៉ុន្តែនៅលើកាណាដា និងអារ៉ាប៊ី សាអូឌីត៕