MENU
|
រាជធានីភ្នំពេញ៖ តារាចម្រៀង៤រូបដែលមានឈ្មោះល្បីលើបណ្តាញសង្គមហ្វេសបុកដោយបានរួមសហការគ្នាផលិតចម្រៀងស្នាដៃថ្មីបែបកូនខ្មែរបានប្រកាសនូវកម្មវិធីសម្ពោធអាល់ប៊ុមចម្រៀងថ្មីដោយមានមិត្តយុវវ័យច្រើនលើសលុបគួរឲ្យចាប់អារម្មណ៍។ ពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេនទីលានវាយកូលហ្គោលក្នុងបរិវេនមណ្ឌលកម្សាន្តកោះពេជ្រកាលពីល្ងាចថ្ងៃទី៦ ឧសភា ឆ្នាំ២០១៧កន្លងទៅ។ Sufferជាក្រុមតន្ត្រីផប់រ៉ុកខ្មែរ(POP ROCK) ដែលចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១២មានសមាជិកក្រុមមានចំនួន៤រូបក្នុងនោះរួមមានសុខ សារ៉ាដែន(Vocal@Guitar) លោកសុខ សារ៉ាដាំ(Bass) លោកសុខ សារ៉ាដា(Drum) និងលោកនួន ណារ៉ុម(Key Board).។ពួកគេបានចេញនូវបទចម្រៀងបង្កើតថ្មីមានចំណងជើងថា«ឈឺចាប់»។ Suffer ចាប់ផ្តើមយកក្តីស្រឡាញ់របស់មហាជនក៍ដូចជាអ្នកគាំទ្រជាពិសេសអ្នកដែលបានផ្តល់កម្លាំងចិត្តដល់តន្ត្រីករដ៍ទៃទៀតផងដែរតាមរយៈបទភ្លេងដើមដែលជាស្នាដៃតែងនិពន្ឋដោយផ្ទាល់របស់ពួកគេព្រមជាមួយការប៉ិនប្រសប់សម្តែងយ៉ាងស្វាហាប់របស់ខ្លួននៅលើឆាក។
លោកសុខ សារ៉ាដែនមានជំនាញផ្នែកហ្គីតាបានឲ្យដឹងថាអ្វីដែលយើងធ្វើគឺចង់បានអ្វីដែលជាស្តង់ដារការបើកសម្ពោធអាល់ប៊ុមថ្មីនេះមានចំណងជើងថា«ឈឺចាប់»ដោយសារតែការបង្កើតក្រុមមួយមិនមែនជាការងាយស្រួលនោះទេយើងមានឧបសគ្គជាច្រើនយើងនៅតែអាចធ្វើបានដោយការសហការគ្នាដោយជោគជ័យធំនេះបាន។
ចំពោះបទ«ឈឺចាប់»ដោយសារតែបងប្អូនប្រជាពលរដ្ឋស្គាល់ច្បាស់ជាងគេងហើយបទនេះបានសម្តែងនៅតាមកន្លែងផ្សេងៗហាងផ្សេងៗច្រើនទើបបងប្អូនស្គាល់ទើបយកបទនេះដាក់ជាចំណងជើងធំ។
លោកបន្តថាលោកចេះស្តាប់តន្ត្រីរ៉ុក១២ឆ្នាំមកហើយយើងមកដល់ពេលនេះហើយយុវវ័យកុំប្រើពាក្យថាOriginal Songតទៅទៀតអត់ចង់ប្រើទេដោយស្តាប់ទៅដូចយើងកំពុងចាប់ផ្តើមរហូត។យើងគួតែប្រើពាក្យផ្សេងរបស់ខ្មែរឈប់ប្រើពាក្យអូរីជីណលស្សងទៅ។