MENU
|
រាជធានីភ្នំពេញ៖ ស្រពពេលដែលមានរឿងរ៉ាវម្ចាស់ផលិតកម្ម»អូហ្វីម»មានការចំបែងចិត្តរឿងជំពាក់ប្រាក់ធនាគារព្រោះថវិការមានកំណត់យកប្លង់ដីផ្ទះទៅបញ្ចាំដើម្បីយោងការងារផលិតរឿងឲ្យបានសម្រេចគោលដៅ។នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះគឺថ្ងៃទី១៦ មិនា ឆ្នាំ២០១៧ស្អែកនេះរឿង«កំពូលស៊យឆ្លងភព»និងបញ្ចាំងជាផ្លូវការហើយដោយគេសង្ឃឹមថាមហាជននិងជួយចូលរួមទស្សនាគាទ្រកុំឲ្យម្ចាស់ផលិតកម្មស្មុគស្មាញចិត្ត។
យោងតាមមតិតារាសម្តែងក៍ដូចជាក្រុមផលិតករនិងមហាជនមួយចំនួនក្រោយដឹងឮព័ត៌មានថាចាងហ្វាងៀលិតកម្ម«អូហ្វីម»វ័នករជំពាក់លុយធនាគារក្រោយយកទ្រព្យសម្បត្តិមួយផ្នែកដាក់បញ្ចាំធនាគារមកស្ទួយវិស័យភាពយន្តមកបង្កការតក់ស្លុតនិងអាណិតលោកជាខ្លាំង។យ៉ាងណាមិញរឿងថ្មីដែលមានចំណងជើងថា«កំពូលស៊យឆ្លងភព»នឹងបញ្ចាំងស្អែកនេះហើយដោយមហាជនសិល្បករសិស្សនិស្សិតមន្ត្រីរាជការជាច្រើនបានអំពាវនាវឲ្យបងប្អូនយើងទាំងអស់ជួយគាំទ្រទៅចូលរួមលើកទឹកចិត្តនិងទិញសំបុត្រចូលទស្សនាទាំងអស់គ្នាឲ្យបានច្រើនប្រយោជន៍ដើម្បីឲ្យរួចផុតខ្លះពីការខាតបង់ពិសេសការសងប្រាក់ទៅធនាគារតាមការកំណត់។ ប្រការដែលអាចធ្វើដូចនេះបានគឺចាត់ទុកថាជាកាយវិការខ្មែរជួយខ្មែររួមគ្នាលើកកម្ពស់អ្វីដែកជារបស់ខ្មែរហើយស្នាដៃរឿងនេះបែបណានោះត្រូវផ្តល់មតិរិះគន់និងស្ថាបនាដើម្បីរិះរកចំនុចល្អ។
លោក តន់ វុទ្ឋីផលិតករភាពយន្តរឿង«កំពូលស៊យឆ្លងភព»បានថ្លែងថាតាមការណ៍ពិតរឿងមួយនេះនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ មិនា ឆ្នាំ២០១៧នេះតែត្រូវលុបចោលទៅវិញដោយសារតែខ្ទង់ចំណាយឡើងក្នុងថ្ងៃសម្ពោធអស់ច្រើនដែរទើបត្រូវផ្អាកវិញដែលតាមក្បួនគេត្រូវសម្ពោធសិន។លោកថាកត្តាទាំងនេះដូចបងប្អូនដឹងហើយថាមួយរឿងនេះលោកប្រមូលអស់ពីខ្លួនតែម្តងដោយយកទាំងប្លង់ដីដាក់ធនាគាររហូតអត់មានលទ្ឋភាពបង់ត្រូវខាងធនាគារគំរាមរឹបអូសយកដីធ្លីដែលលោកមានភាពសោកស្តាយប្រសិនបើរឿងរបស់លោកមានចំនួនអ្នកទស្សនាមិនសូវច្រើនតាមការរំពឹងតុកនោះ។លោកទទួចទៀតថារឿង «កំពូលស៊យឆ្លងភព»នឹងបញ្ចាំងស្អែកនេះហើយដូចនេះមាននៅតាមរោងកុនទំនើបនាក្រុងភ្នំពេញសូមបង្អូនអញ្ជើញទស្សនាបានច្រើនកុះករដើម្បីឲ្យលោកបានស្រាលខ្លួនខ្លះក្នុន័យសម្រុះសម្រួលជាមួយធនាគារក្រែងបានដើមទុនខ្លះមកទប់បង់ថ្លៃធនាគារឡើងវិញ។រឿងនេះជារឿងនិពន្ឋថ្មីមិនចម្លងពីបរទេសនិងជារឿងដែលមានគុណភាពក្នុងការប្រកួតប្រជែង។ម្ល៉ោះហើយសូមជួយគាំទ្រអ្វីដែលជារបស់ខ្មែរគ្រាដែលលោកដុះក្តីរំពឹងតែថ្ងៃបញ្ចាំងនេះហើយបើមានអ្វីទាស់ខុសយ៉ាងណាសូមមេត្តារិះគន់ស្ថាបនាដើម្បីកែលម្អក្នុងន័យខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរ។