MENU
តារាសម្តែងCindy បើកហាងសាឡនថ្មី តម្រូវចិត្តអ្នកគាំទ្រ
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១៨ មីនា ២០១៧, ១៣:៥៧ | ១,២២៥ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​​   តារាសម្តែងជាប់ងារជាថៅកែហាងជាង១០ឆ្នាំកញ្ញាសុិនឌីនៅតែទទួលបានការគាំទ្រពីអតិថិជនរបស់នាងដែលពេញចិត្តស្ទីលផាត់មុខដ៍ទាក់ទាញរហូតល្បីឈ្មោះពេញពិភពសិល្បៈ។ពេលនេះសុិនឌីបានបើកសាខាថ្មីបន្តទៀតដោយរំពឹងកាកកបដូចពីរសាខាមុន។

តារាសម្តែងCindy នៅតែពេញចិត្តការសម្តែងរបស់នាងទោះជាមានការមមាញឹកបែបណាក៍តារាភេទទី៣ដែលមានជំនាញយ៉ាងច្បាស់លាស់ក្នុងការផាត់មុខធ្វើសក់រូបនេះនៅតែឆ្លៀតការសម្តែងបើទោះជាពេលនេះនាងមានការពង្រីកមុខជំនួញថ្មីមួយទៀតបែបណាក៍ដោយ។

តារាសម្តែងស៊ិនឌីបានបើកហាងសាឡនថ្មីសន្លាងមួយទៀតដែលជាសាខាថ្មីនៅទួលគោកក្រោយសាលាហ្សាម៉ាន់ដែលហាងធំស្បឹងនេះអាចចំណាយដើមទុនមិនតិចនោះទេព្រោះមើលទៅរបស់របរមានភាពទាន់សម័យនិងផាសុខភាពសមតាមការចង់បានរបស់អតិថិជន។ហាងថ្មីនេះផ្តោតលើការផាត់មុខ ធ្វើសក់ កាត់សក់ទាំងបុរសនារីដែលCindy Salonបានពង្រីកេរ្ត៍ឈ្មោះជាង១០ឆ្នាំមកហើយមានទាំងតារាល្បីៗនិងភ្ញៀវជាច្រើនពេញចិត្តនិងឲ្យតម្លៃទឹកដៃរហូតល្បីល្បាញប្រចាំប្រទេសផងដែរ។ការពង្រីកសាខាថ្មីនេះស៊ិនឌីជាម្ចាស់ហាងបានសម្រេចធ្វើឡើងដើម្បីផ្គាប់ចិត្តអតិថិជនជាពិសេសតារាប្រុសស្រីជាច្រើនដែលតែងតែពេញចិត្តធ្វើខ្លួនជាប្រចាំ។

ម្ចាស់ហាងដែលល្បីផាត់មុខស្អាតនិងចេះទាំងការសម្តែងទៀតនោះបានថ្លែងថាដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់អតិថិជនដែលចូលចិត្តផាត់មុខធ្វើសក់តាំងពីដំបូងបើកដំណើរការបានសម្រេចចិត្តបើកដំណើរការហាងផាត់មុខកាត់សក់ថ្មីមួយទៀតក្រោយសាលាហ្សាម៉ាន់(សាលាកូនក្មេង)ដែលមានសេវាកម្មដូចសាខាចាស់ដែរ។នាងថាសាខាទី១នៅម្តុំដេអិន សាខាទី២នៅម្តុំបឹងកេកងនិងទីបីនៅទួលគោក។ហាងនាងមានទាំងធ្វើក្រចក ប្តូរពណ៌សក់អ៊ុតសក់រយៈពេល១៥ឆ្នាំហើយដែលយើងរកស៊ីចរាចរការងារនេះបានយ៉ាងជោគជ័យហើយពីរបីឆ្នាចុងក្រោយនេះអតិថិជនគាំទ្រប្លែកឡើងៗគួរឲ្យរីករាយដែលជួយលើកទឹកចិត្តមុខរបររបស់នាង។យ៉ាងណាក្នុងការបើកហាងថ្មីយើងមានបញ្ចុះតម្លៃយ៉ាងពិសេសជូនអតិថិជនមិនថាតេខាងសិល្បៈឬអ្នកក្រៅរង្វង់សិល្បៈនោះទេយើងពេញចិត្តបញ្ចុះតម្លៃដូចជគ្នា។ស៊ីនឌីបន្តថានាងនៅតែឆ្លៀតពេលចូលសម្តែងប្រសិនបើការងាររបស់នាងស្បើយបន្តិចដោយនាងមិនដែលមានចិត្តបោះបង់នោះឡើយព្រោះប៉ុន្មានឆ្នាំមុននាងក៍ធ្លាប់សម្តែងបានប៉ុន្មានរឿងដែរហើយពេលនេះនាងក៍សម្តែងបាន១រឿងជូនផលិតកម្មក្លិបមាឌាផងដែរក្នុងរឿង«ជួយអូនផង»។

កញ្ញាហុិន ច័ន្ទនិរត្ន័ពិធីការិនីល្បីឈ្មោះបានបង្ហាញចំណាប់អារម្មណ៍ថានាងឧស្សាហ៍មកផាត់មុខធ្វើសក់នៅហាងសុិនឌីជាប្រចាំតាំងពីសាខាមុន។ពេលនេះមាន១សាខាទៀតនៅម្តុំទួលគោកងាយស្រួលអតិថិជនស្វែករកបើនៅម្តុំណាអាចមកទីតាំងផ្សេងៗបាន។ការផាត់មុខរបស់បងសុិនឌីទាក់ទាញណាស់អ្នកណាក៍ថាស្អាតដែរដូចនេះអាចមកសាកល្បងបន្តទៀតសម្រាប់ភ្ញៀវនៅម្តុំទួលគោកព្រោះ មានបញ្ចុះតម្លៃពិសេសជូនផងដែរ។                                                               

Tags:
  • តារាសម្តែង
  • អ្នកគាំទ្រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥