រាជធានីភ្នំពេញ៖ វណ្ណកម្មថ្មីមួយទៀតត្រូវបានក្រុមការងារមហាហង្សយកចិត្តទុកដាក់ក្នុងនោះមានបញ្ចេកទេសផលិត ការសម្តែងរបស់តួអង្គ និងសាច់រឿងភ័យរន្ឋត់ ។ ផលិតកម្មមហាហង្សក្រុងពាលីរឿង«កញ្ចក់»សម្តែដោយភិន សុដាលីសទៀតហើយ! នាព្រឹកថ្ងៃទី ៧ មិនា ឆ្នាំ២០១៧ ផលិតកម្មមហាហង្សបានរៀបចំពិធីក្រុងពាលីរឿងថ្មីបន្តទៀតមានចំណងជើងថា«កញ្ចក់»រួមសម្តែងដោយតារាប្រចាំផលិតកម្មមហាហង្សដែលមានទេពកោសល្យទទួលស្គាល់ពីសំណាក់ទស្សនិកជន។រឿង«កញ្ចក់»ផលិតដោយលោកអុិន សុភិន និពន្ឋដោយលោកអុិន សុភិន នាយកប្រតិបត្តិអ្នកនាងភិន សុដាលីស ជំនួយការផលិតកញ្ញាម៉ៅ ចាន់រស្មី គ្រប់គ្រងទូទៅដោយលោកអូន ឧស្សាហ៍ អ្នកដឹកនាំរឡងលិក លៀង ខេងហេង។
លោកអុិន សុភិនចាងហ្វាងផលិតកម្មមហាហង្សបានថ្លែងថារឿង«កញ្ចក់»នេះមានការផ្តោតខ្លាំងទៅលើភាពភ័យរន្ឋត់ព្រឺព្រួចដែលជាការរំពឹងថ្មីរបស់មហាហង្សសម្រាប់ទាក់ទាញអ្នកទស្សនា។រឿងនេះយើងរំលេចដោតតារាមានស្នាដៃសម្តែងបានល្អនៅលើទីផ្សារបូកផ្សំទាំងប្រភេទកាម៉ារ៉ាថតក៍ល្អមានតម្លៃទាន់សម័យក៍ជាទីសង្ឃឹមថ្មីមួយទៀតដែរ។ចាងហ្វាងរូបនេះបន្តថារឿងកញ្ចក់ប្រសិនបើតួមានពេលថតគ្រប់គ្រាន់សាច់ថតមានប្រមាណជាពីរខែហើយយកមករៀបចំ១ខែទៀយអាចសរុបបីខែនិងបានបញ្ចាំងតែម្តង។យើងបានប្រើខ្ទង់ចំណាយប្រមាណជាជិត៥មុឺនដុល្លារឬលើសតិចតួចដែលជាស្តង់ដារមួយនៅស្រុកខ្មែរយើង។អ្វីដែលសំខាន់យើងក៍ត្រៀមយកស្នាដៃរឿងកញ្ចក់ទៅចាក់បញ្ចាំងនៅក្រៅប្រទេសដែរ។តារាសម្តែងលោកម៉ុង លោកខេ លោកយន់ រិទ្ឋីយ៉ាន លោកជា ភារុណ អ្នកនាងនិន សុធារ៉ា លោកថម មី អ្នកនាងភិន សុដាលីស អ្នកនាងសឿន ផាន់ផាភួង កញ្ញាណាតាសា លោកញាន់ សុវណ្ណនីត កញ្ញាឈូ ឈូ លោករិទ្ឋអង្គរ។