រាជធានីភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០១៧លោក ម៉ុង មុន្នីសោភា ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបើកសវនាការលើសំណុំរឿងឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី២ខែមករាឆ្នាំ២០១៧ នៅការដ្ឋានសាងសង់ផ្ទះល្វែង ផ្លូវបេតុងភូមិសំបួរសង្កាត់ខណ្ឌដង្កោ។
ជនជាប់ចោទ ឈ្មោះ ឈិត បូរី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ មានស្រុក កំណើត នៅ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ បានសារភាពថាខ្លួពិតជាបានវាមេជាងចំនួន៣ដំបង បណ្តាលឲ្យស្លាប់ពិតមែន។
ដើមបណ្តឹងឈ្មោះ អ៊ូច ង៉ាវ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ គា ហ៊ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ មេជាងសំណង់ស្នាក់នៅការដ្ឋានសំណង់ខាងលើ(ស្លាប់) បានទាមទារសំណងជំងឺចិត្ត ពីជនជាប់ចោទចំនួន៣០០០ដុល្លារ។
តំណាងអយ្យការលោក ស៉ិន វីរៈ ធ្វើសេចក្តីសន្និដ្ឋានកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នៅការដ្ឋានសាងសង់ផ្ទះល្វែងផ្លូវបេតុងភូមិសំបួរសង្កាត់ខណ្ឌដង្កោពិតជាមានអំពើឃាតកម្មពិតមែនចឹងតំណាងអយ្យការនៅតែតម្កល់បទចោទប្រកាន់នៅដ៏ដែល។
យោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យធ្លាប់មានទំនាស់ជាមួយជនរងគ្រោះរឿងបញ្ហាជំពាក់លុយ៤០០០០រៀល និងធ្លាប់ទាត់ជនសង្ស័យ១ជើង។លុះដល់ថ្ងៃ១ខែមករា ឆ្នាំ២០១៧ជនសង្ស័យបានវ៉ៃជនរងគ្រោះដែលកំពុងដេកក្នុងអង្រឹងក្រោមដើមឈើបណ្តាលឲ្យស្លាប់រួចគេចខ្លួនទៅខេត្តតាកែវហើយព្រឹកឡើងក៏ត្រលប់មកការដ្ឋានសំណង់វិញត្រូវសមត្ថកិច្ចខណ្ឌឃាត់ខ្លួនតែម្តង។ទោះជាយ៉ាងណាលោកចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧ខាងមុខនេះ៕