MENU
|
ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរបាននិយាយនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ថាអាជីវករប្រមាណ១០០នាក់បានធ្វើបាតុកម្មនៅផ្សារជប់គគីជាប់ព្រុំដែនអន្តរជាតិជប់គគី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ត្រូវបានអាជីវករក្នុងផ្សាររារាំងមិនអោយប្រជាពលរដ្ឋថៃចូលទិញ កាលពីព្រឹកនាថ្ងៃទី17 ខែមេសា ឆ្នាំ2017 ។
បើតាមប្រភពពីអាជីវករនៅកន្លែងកើតហេតុបានអោយដឹងថា មុននិងឈានដល់ការរារាំងមិនអោយប្រជាពលរដ្ឋថៃចូលទិញទំនិញខ្មែរក្នុងផ្សារជប់គគីនោះដោយសារតែទាហ៊ាននិងសមត្ថកិច្ចថៃដែលឈរជើងនៅមាត់ច្រកមិនអនុញ្ញាតអោយប្រជាពលរដ្ឋរបស់ខ្លួនចូលមកទិញទំនិញក្នុងផ្សារខ្មែរតាមចិត្តដូចមុននោះទេ។
អាជីវករបាននិយាយថាថៃគឺតម្រូវអោយទិញត្រឹមតែ4ទៅ5គីឡូក្រាមប៉ុណ្ណោះក្នុងម្នាក់ ហើយអ្នកដែលអាចចូលទិញបានក្នុងចំនួនខាងលើគឺបានតែប្រជាពលរដ្ឋក្នុងស្រុក បានគ្រួតនៃខេត្តបូរីរ៉ាំ ប៉ុណ្ណោះដោយស្រុកខាងលើជាប់ព្រុំប្រទល់និងច្រកអន្តរៈជាតិជប់គគី ប៉ុន្តែរចំពោះប្រជាពលរដ្ឋដែលមកពីស្រុកឆ្ងាយនៃខេត្តដដែលនិងប្រជាពលរដ្ឋថៃមកពីខេត្តផ្សេងៗគឺមិនអនុញ្ញាតិអោយចូលទិញឡើយ ។
តែខាងទាហ៊ានថៃមិនបានហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនអោយចូលទិញទំនិញថៃក្នុងផ្សារនៃទឹកដីគេនោះទេ គឺបើកអោយទិញសេរីដូចធម្មតា ។ ដោយការហាមឃាត់មិនអោយប្រជាពលរដ្ឋថៃចូលមកទិញដិយសេរីដូចមុន ពីកម្លាំងទាហ៊ានថៃប្រចាំច្រកទ្វាអន្តរៈជាតិជប់គគីខាងលើ ទើបក្រុមអាជីវករខ្មែរបិទរារាំងមិនអោយប្រជាពលរដ្ឋថៃចូលទិញតែម្តង ។ បន្ទាប់ពីមានការរារាំងខាងលើ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានចុះទៅសម្របសម្រួលផ្ទាល់ជាមួយអាជីករ និងសន្យាដោះស្រាយបញ្ហាខាងលើដោយ លោក ស ថាវី បានសន្យានិងបញ្ជូនដំណឹងនេះទៅស្ថានទូតថៃ និងអភិបាលខេត្តបូរីរ៉ាំ ដើម្បីផ្តល់ព័ត៍មានដល់រាជរដ្ឋាភិបាលថៃយ៉ាងឆាប់បំផុត និងសុំអោយអាជីវករខ្មែរបើកផ្សារជប់គគីអោយដំណលរការធម្មតាវិញ ។ ដោយឡែកភាគគីថៃនៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ តែការមិនអោយប្រជាពលរដ្ឋថៃមកទិញនៅតែបិទដដែល ៕