ឧត្តរមានជ័យ៖ ស្រ្តីមេមាយម្នាក់បានដាច់ចិត្តចងករសម្លាប់ខ្លួនចោលកូន៤នាក់កាលពីវេលាម៉ោង៧ៈ១៥នាទីព្រឹកថ្ងៃទី៩មេសា២០១៧។ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះហៀប រ៉េតភេទស្រីអាយុ៤៨ឆ្នាំជាស្រ្តីមេមាយកូន៤ស្រីម្នាក់រសនៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីបុរសម្នាក់ត្រូវជាក្មួយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានប្តីឈ្មោះដឿន ភ័ណ្ឌអាយុជាង៥០ឆ្នាំមានកូន៤នាក់ ទាំងពីនាក់ប្តីប្រពន្ធនេះទើតែលេងលះគ្នាបានចំនួន៥ខែប៉ុណ្ណោះ ហើយកាលពីនៅជួបជុំនឹងប្តីបានចងកម្តងរួចមកហើយតែបានជួយសសដសង្គ្រោះទាន់ពេលផុតពីការស្លាប់បាត់បង់ជីវិត។
បុរសដដែលបានបន្តថា មុនពេលកើតហេតុចំនួន១០ថ្ងៃមុនជនរងគ្រោះបាននិយាយប្រាប់អ្នកជិតខាងថា ខ្លួនចង់តែចងករសម្លាប់ខ្លួន ដោយមិនចង់រសនៅទេហើយអ្នកជិតខាងបាននិយាយថា កុំចងករសម្លាប់ខ្លួនចោលកូនៗទុក្ខជីវិតនៅរស់គ្រាន់តែមើលកូន។ស្រាប់តែពេលព្រឹកថ្ងៃទី៩មេសា២០១៧ អ្នកភូមជិតខាងបានចេញទៅធ្វើការងារអស់ស្រ្តីរងគ្រោះបានយកក្រមាទៅចងករនៅនឹងដើមស្វាយចន្ទីដែលនៅពីមុខផ្ទះចម្ងាយ១៥ម៉ែត្រស្លាប់បាត់បង់ជីវិត។
បើតាមរបាយការណ៍ប៉ូលីសស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ក្រោយពីបានទទួលព័តមាននេះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនៅជុំវិញកើតហេតុឃើញស្រ្តីយកក្រមាចងករខ្លួនឯងដោយពិតប្រាកដមែន សមត្ថកិច្ចបានប្រគល់សពនេះទៅឱ្យក្រុមគ្រួសាសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕